សម្តេចតេជោ ហ៊ុន សែន៖ អរគុណបងប្អូនប្រជាពលរដ្ឋឧបាសកឧបាសិកាដែលបាននាំយកទៀនព្រះវស្សានឹងទេយទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានមានប្រសាសន៍សួរសុខទុក្ខដល់បងប្អូនជនរួមជាតិ និងអរគុណបងប្អូនប្រជាពលរដ្ឋឧបាសកឧបាសិកាដែលបាននាំយកទៀនព្រះវស្សានឹងទេយទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ។

សម្តេចមានប្រសាន៍ថា៖ ខ្ញុំព្រះករុណា​ និងភរិយាសូមផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចាំព្រះវស្សាចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២០។

សម្តេច សូមអរគុណបងប្អូនប្រជាពលរដ្ឋឧបាសកឧបាសិកាដែលបាននាំយកទៀនព្រះវស្សានឹងទ័យទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ជាពិសេសវត្តនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។

ជាមួយគ្នានេះដែរ សូមអរគុណសម្តេច លោក លោកស្រី​ មន្រ្តីសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីសមាជិកសមាជិការគណបក្សប្រជាជនដែលបានចូលរួមចែករំលែកនូវអំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ​ ចឹល​ ក្រម៉ា និងថ្នាំពេទ្យចែកជូនដល់បងប្អូនក្រីក្រដែលកំពុងខ្វះខាតនៅទូទាំងប្រទេស។

សម្តេចបន្តថា៖ ទន្ទឹមនឹងនេះដែរ​ សូមបងប្អូនបន្តប្រុងប្រយ័ត្នការពារសុវត្ថិភាពសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាសការពារខ្លួនអោយបានត្រឹមត្រូវ។ មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបាលកូវីដ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើនឡើងគួរអោយព្រួយបារម្ភខ្លាំងណាស់។

នៅពេលរសៀលនេះ ខ្ញុំនិងភរិយាគ្រោងនឹងនាំទ័យយទានមួយចំនួនទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក។

ខ្ញុំនិងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជាមួយពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩គ្រប់ៗគ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print