តួប្រុសក្នុងរឿង «Bullets Over Broadway» លោក Nick Cordero កូវីដ១៩ ឆក់ជីវិតក្នុងវ័យ ៤១ឆ្នាំ ចោលភរិយានិងកូនប្រុសវ័យ១ឆ្នាំ

ចែករំលែក៖

ប្រទេសកាណាដា៖ បើយោងការចេញផ្សាយពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា៖
តារាប្រុសសញ្ជាតិកាណាដា Nick Cordero ដែលធ្លាប់ទទួលបានពានរង្វាន់ ជាតារាសម្តែងឆ្នើម តាមរយៈសម្តែងរឿង «Bullets Over Broadway» បានស្លាប់ក្នុងវ័យ ៤១ឆ្នាំ ដោយសារកូវីដ១៩ ក្រោយពីព្យាយាមប្រយុទ្ធនឹងកូវីដ១៩ រយៈពេល ៩៥ថ្ងៃ។
ភរិយារបស់តារាប្រុស Nick Cordero គឺអ្នកស្រី Amanda Kloots បានបង្ហោះសារ Instagram នៅយប់ថ្ងៃអាទិត្យថា ស្វាមីនាងបានស្លាប់ក្នុងវ័យ ៤១ ឆ្នាំ ក្រោយប្រយុទ្ធនឹងជំងឺកូវីដ១៩ អស់រយៈពេលជាច្រើនខែ។ Kloots តែងតែបង្ហាញពីព័ត៌មាននានា ទៅកាន់អ្នកគាំទ្រពីបច្ចុប្បន្នភាពរបស់ស្វាមីនាង។ បន្ទាប់ពីបាត់បង់ស្វាមីជាទីស្រញាឡ់ Nick Cordero, លោកស្រី Amanda Kloots ត្រូវរស់នៅជាមួយកូនប្រុសឈ្មោះ Elvis ដែលបច្ចុប្បន្នមានវ័យទើបតែ ១ឆ្នាំ។

សូមបញ្ជាក់ថា ៖ Nick Cordero មានដើមកំណើតនៅ កាណាដា និងដឹងក្តីឡើងនៅទីក្រុង Hamilton. តារាប្រុសរូបនេះមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងវិស័យភាពយន្ត ជាមួយនឹងការទទួលបានសមិទ្ធផលជាច្រើននាពេលកន្លងមក។ ជាក់ស្តែង កាលពីឆ្នាំ ២០១៤ លោកត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Tony Award និង ពាន Drama Desk Award តាមរយៈការសម្តែងក្នុងរឿង «Bullets Over Broadway»។

លោកស្រី Kloots ថា Nick Cordero ស្វាមីរបស់នាង បានប្រយុទ្ធនឹងភាពស្មុគស្មាញជាច្រើន បង្កឡើងដោយកូវីដ១៩ ទាំងជើងពិការ។ Nick Cordero បានស្លាប់ ក្រោយពីព្យាយាមប្រយុទ្ធនឹងកូវីដ១៩ រយៈពេល ៩៥ថ្ងៃ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print