ខឹងម្តាយខាងស្រីមិនអោយកូនមានទំនាក់ទំនងស្នេហាជាមួយ ទាញដាវសាំរ៉ៃកាប់សម្លាប់

ចែករំលែក៖

ភ្នំពេញៈ ថ្ងៃទី26.01.2016វេលាម៉ោង01ទៀបភ្លឺឈានចូលថ្ងៃ27.01.2016នៅចំនុចភូមិព្រៃសាលាសង្កាត់កាកាបខណ្ឌពោធិសែនជ័យ។កម្លាំងអហខណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយដាវសាំម៉ូរ៉ៃមួយដើមពីបទគម្រាមកំហែងអ្នកដទៃ។
ជនសង្ស័យ ឈ្មោះ សាន់ និស្សិត ភេទប្រុសអាយុ25ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជ ខេត្តព្រៃវែង។បច្ចុប្បន្ន នៅផ្ទះជួលភូមិព្រៃសាលា សង្កាត់កាកាប ។

ជនរងគ្រោះឈ្មោះ នី មុំ ភេទស្រីអាយុ46ឆ្នាំទីលំនៅបន្ទប់ជួលភូមិខាងលើ។

   សមត្ថកិច្ចបានអោយដឹងពី ដំណើររឿង ថាៈកន្លងមកជនសង្ស័យបានលួចដ្រលាញ់កូនស្រីរបស់ជនរងគ្រោះប៉ុន្តែជនរងគ្រោះមិនពេញចិត្តនិងអត្តចរឹតរបស់ជនសង្ស័យ ទើបមិនព្រមអោយកូនស្រីស្រលាញ់ជនសង្ស័យ ហើយក្រោយមកជនរងគ្រោះក៏បានបញ្ជូនកូនស្រីអោយទៅធ្វើការនៅប្រទេសថៃដើម្បីគេចពីជនសង្ស័យ។លុះដល់ថ្ងៃកើតហេតុជនសង្ស័យផឹកស្រាស្រវឹងក៏បានលីដាវសាំម៉ូរ៉ៃមករករឿងគម្រាមកាប់ជនរងគ្រោះ ហើយបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print