ប្រទេសប្រេស៊ីលអាចបើកយុទ្ធនាការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ នៅពហុកីឡដ្ឋាន Maracana របស់ទីក្រុង Rio de Janeiro ក្រោមផែនការដែលត្រូវបានពិចារណាដោយសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF)។
ការប្រកួតជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូងត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែកញ្ញា ពោលគឺច្រើនជាង៥ខែទៀតដូចការគ្រោងទុកនៅពេលមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។
ការប្រកួតជម្រុះចាប់ផ្តើមប្រកួតគឺប្រេស៊ីលប៉ះបូលីវី, វេណេហ្ស៊ុយអេឡាប៉ះអាហ្សង់ទីនត្រូវបានគេកំណត់ទុកសម្រាប់ប្រកួតនៅក្នុងទីក្រុង Recife, Brasilia និង Sao Paulo រៀងៗខ្លួន។
ទោះយ៉ាងណាវិបត្តិសេដ្ឋកិច្ចបានជំរុញឱ្យ CBF ស្វែងរកជំរើសផ្សេងៗក្នុងការកាត់បន្ថយពេលវេលាធ្វើដំណើរនិងអនុញ្ញាតឱ្យក្រុមជម្រើសជាតិហ្វឹកហាត់ជិតកន្លែងប្រកួត។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ Globo Esporte ។
ហេតុផលនេះជាជម្រើសល្អបំផុតរបស់ CBF សម្រាប់ការប្រកួតក្នុងផ្ទះដំបូងជាមួយបូលីវី គឺត្រូវហ្វឹកហាត់នៅទីស្នាក់ការកណ្តាលរបស់ក្រុមជម្រើសជាតិ Granja Comary នៅ Teresopolis នៅចម្ងាយ៩០គីឡូម៉ែត្រភាគឦសាននៃទីក្រុង Rio de Janeiro ។
សេចក្តីរបស់សហព័ន្ធបាល់ទាត់ប្រទេសប្រេស៊ីលបានរាយការណ៍ថា ការប្រកួតក្នុងផ្ទះលើកទី២ និងលើកទី៣ គ្រោងនឹងធ្វើឡើងនៅខែតុលា និងវិច្ឆិកាដែលនឹងត្រូវប្រកួតនៅឯកីឡដ្ឋាន Maracana ឬ Corinthians Arena ក្នុងទីក្រុង Sao Paulo ។
សហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូង (CONMEBOL) បាននិយាយថា ខ្លួនកំពុងកំណត់គោលដៅបើកឆាកប្រកួតមិត្តភាពអន្តរជាតិរបស់ FIFA ពីថ្ងៃទី៣-៨ ខែកញ្ញាដើម្បីត្រៀមបើកដំណើរការប្រកួតជម្រុះ World Cup របស់ខ្លួន ៕
ដោយ៖ ភារៈ