ខ្ញុង ប្រឹងLiveលក់ទាំងសរសៃខ្ចី

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងស្រី អ្នកនាង​ខ្ញុង បាន​សម្រាលកូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​ជោគជ័យ កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។​ តារាស្រីរូបនេះបានចេញមុខរកស៊ីលក់ដូរតាមបណ្តាញសង្គមចាប់តាំងពីនាងសម្រាលបាន១សប្តាហ៍ប៉ុណ្ណោះដោយនាងលើកឡើងថាជាមុខរបរដែលមិនអាចខានបាន។

ជាកូនទី២សម្រាប់នាង ប៉ុន្តែជាកូនទី១ជាមួយស្វាមីក្រោយនាយកៃដ នេះ ខ្ញុង ពរពោះបានត្រឹមតែ៨ខែ​ប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​ដូច​ស្ត្រី​ផ្សេងទៀតពពោះ៩ខែ​១០​ថ្ងៃ​ឡើយ​។ សម្រាលបានកូន១សប្តាហ៍ប៉ុណ្ណោះ តារាកំប្លែងរូបនេះចេញមុខលក់ដូរដូចគ្រាមិនទាន់សម្រាលផងដែរ ។ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន ថា ខ្ញុងគួរតែសម្រាកទៅ ព្រោះយើងកូនខ្ចី អ៊ីចឹងអាចទាស់ឬ ប៉ះពាល់ដល់សុខភាពបាន កុំអង្គុយលក់ចឹងអត់ល្អទេ។

ចុងសប្តាហ៍មុននេះនាងក៏បានបង្ហាញមុខលើឆាកតន្ត្រីដោយបានទាំងសម្តែងកំប្លែងជាធម្មតា ដោយមិនមានការសម្រាកឡើយ។ តារាស្រីរូបនេះបញ្ជាក់ថា ជាមុខរបរជាឆ្នាំងបាយដែលនាងមិនអាចសម្រាកបានទេ ព្រោះតែនាងមានប្រាក់ចំណូលពីការងារទាំងនេះហើយកូនៗគឺជាកម្លាំងចិត្តសម្រាប់នាងប្រឹងប្រែងទាំងសរសៃខ្ចីបែបនេះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print