ភ្នំពេញ៖ តារាកំប្លែងស្រី អ្នកនាងខ្ញុង បានសម្រាលកូន ដោយជោគជ័យ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។ តារាស្រីរូបនេះបានចេញមុខរកស៊ីលក់ដូរតាមបណ្តាញសង្គមចាប់តាំងពីនាងសម្រាលបាន១សប្តាហ៍ប៉ុណ្ណោះដោយនាងលើកឡើងថាជាមុខរបរដែលមិនអាចខានបាន។
ជាកូនទី២សម្រាប់នាង ប៉ុន្តែជាកូនទី១ជាមួយស្វាមីក្រោយនាយកៃដ នេះ ខ្ញុង ពរពោះបានត្រឹមតែ៨ខែប៉ុណ្ណោះ មិនដូចស្ត្រីផ្សេងទៀតពពោះ៩ខែ១០ថ្ងៃឡើយ។ សម្រាលបានកូន១សប្តាហ៍ប៉ុណ្ណោះ តារាកំប្លែងរូបនេះចេញមុខលក់ដូរដូចគ្រាមិនទាន់សម្រាលផងដែរ ។ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន ថា ខ្ញុងគួរតែសម្រាកទៅ ព្រោះយើងកូនខ្ចី អ៊ីចឹងអាចទាស់ឬ ប៉ះពាល់ដល់សុខភាពបាន កុំអង្គុយលក់ចឹងអត់ល្អទេ។
ចុងសប្តាហ៍មុននេះនាងក៏បានបង្ហាញមុខលើឆាកតន្ត្រីដោយបានទាំងសម្តែងកំប្លែងជាធម្មតា ដោយមិនមានការសម្រាកឡើយ។ តារាស្រីរូបនេះបញ្ជាក់ថា ជាមុខរបរជាឆ្នាំងបាយដែលនាងមិនអាចសម្រាកបានទេ ព្រោះតែនាងមានប្រាក់ចំណូលពីការងារទាំងនេះហើយកូនៗគឺជាកម្លាំងចិត្តសម្រាប់នាងប្រឹងប្រែងទាំងសរសៃខ្ចីបែបនេះ៕
ដោយ វឌ្ឍនា