លោកផ្កាយ១ ឈុន ឆុន ដាក់ប៉ុស្តិ នៅខេត្តកំពង់ស្ពឺ ចាំចាប់ឡានដឹកទំនិញណា មិនបានបង់លុយឱ្យ

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាដាក់បារ៉ាស ឬនៅចាំកាក់រថយន្តគ្រប់ប្រភេទលើដងផ្លូវ ត្រូវបាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាដាច់ណាត់រួចមកហើយ គឺមិនឱ្យដាក់ ត្រូវតែដកចេញជាបន្ទាន់ បើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផាកពិន័យតាមអនុក្រឹត្យ លេខ៣៩អន ក្រ.បក នៅទូទាំងប្រទេស សមត្ថកិច្ចប្រើមធ្យោបាយដោយជំនាញ ឃាត់ដោយរបៀបណាធ្វើបានក៏ធ្វើចុះរាល់ល្មើសលើការបើកបរ តែមិនឱ្យដាក់បារ៉ាស និងចាំកាក់ ដើម្បីធានាមិនឱ្យមានការរិៈគន់ពីប្រជាពលរដ្ឋ ឬអាចបង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះជាដើម។
មន្ត្រីនគរបាលចរាចរណ៍ទូទាំងរាជធានី-ខេត្ត ពិតជាបានអនុវត្តតាមការណែនាំពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រកបដោយភាពទទួលខុសត្រូវ។ ផ្ទុយទៅវិញ នៅអីតែ លោកផ្កាយ១ ឈុន ឆុន អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រើទម្លាប់យកមន្ត្រីនគរបាលជិត១០នាក់ ដាក់ប៉ុស្តិចាំចាប់ឡានដឹកទំនិញ ដោយមិនគិតថា ដឹកទំនិញស្របច្បាប់ បង់ពន្ធ ត្រឹមត្រូវ ឬមួយយ៉ាងណានោះទេ គឺឱ្យកូនចៅចាប់ បង្កឱ្យរាំងស្ទះ ខាតពេលវេលារកសុីរបស់អាជីវករ ដើម្បីទាញយកផលប្រយោជន៍។ ជាក់ស្តែងកាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ លោកផ្កាយ១ ឈុន ឆុន បានបញ្ជាឱ្យកូនចៅដែលដាក់ប៉ុស្តិ៍នៅចំណុចភូមិ រំលោង សង្កាត់ សុពណ៍ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទល់មុខ សាលាគរុកោសល្យខេត្តកំពង់ស្ពឺ បានឃាត់ឡានដឹកទំនិញ ដោយចោទថា គ្មានពន្ធនាំចូល ប៉ុន្តែឡានគេដឹកទំនិញស្របច្បាប់ មានពន្ធត្រឹមត្រូវ ក៏មិនព្រមឱ្យចេញដំណើរ ឃាត់ទុក រួចខ្លួនចូលទៅផឹកសុីសប្បាយក្នុងហាង ធ្វើអោយអាជីវករ ឈឺចាប់ចំពោះនាយនគរបាលរូបនេះ អនុវត្តផ្ទុយពីតួនាទីភារកិច្ច ។
ក្រុមអ្នកដឺកទំនិញបានលើកឡើងថា លោកផ្កាយ១ ឈុន ឆុន បានសំណូមពរឱ្យទៅខាងស្នងការនគរបាលខេត្តកំពង់ស្ពឺ យករថយន្តដឹកទំនិញនោះ ទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាន តែខាងនគរបាលខេត្តកំពង់ស្ពឺយល់ឃើញថា គេដឹកទំនិញស្របច្បាប់ ក៏មិនព្រមធ្វើតាម លោកផ្កាយ១ ឈុន ឆុន។
ពាក់ព័ន្ធក្នុងករណីនេះ លោកផ្កាយ១ ឈុន ឆុន អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ជាមួយអង្គភាព «នគរដ្រេហ្គន» តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ លោកមិនធ្វើការអធិប្បាយអ្វីទេ គឺហុចទូរស័ព្ទឱ្យកូនចៅលើក ។ ដោយកូនចៅបាននិយាយថា៖ បញ្ហាទាំងនេះ លោកមិនហ៊ានបកស្រាយទេ មានតែមេខ្ញុំ ទើបគាត់និយាយបាន តែឥឡូវគាត់អត់នៅ ចឹងខ្ញុំសូមបញ្ចប់ហើយ រួចក៏បិទទូរស័ព្ទតែម្តង។
មន្ត្រីខ្លះបានបង្ហើបថា៖ ករណីលោកផ្កាយ១ ឈុន ឆុន ដាក់ប៉ុស្តិនៅខេត្តកំពង់ស្ពឺ គឺលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មិនទទួលស្គាល់ទេ ព្រោះជាការអនុវត្តផ្ទុយពីគោលការណ៍ថ្នាក់លើ។ ប៉ុន្តែលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន អង្គភាព «នគរដ្រេហ្គន» មិនអាចសុំការបំភ្លឺបាន ដោយទូរស័ព្ទចូល មានអ្នកផ្សេងលើក ហើយបញ្ជាក់ថា ជាជំនួយការគាត់ មិនហ៊ាននិយាយក្នុងរឿងនេះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print