តុលាការសម្រេចឃុំខ្លួនអភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ តុលាការសម្រេចឃុំខ្លួនអភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ជាផ្លូវការហើយ គឺចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណ: បានចេញដីការបង្គាប់ឲ្យឃុំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជា អ្នកនាំពាក្យស្ថាប័នអយ្យការ បានឱ្យដឹងថា ៖ លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានតំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿន មុន្នីរ័ត្ន ចោទប្រកាន់ ចំនួន៣បទល្មើស រួមមាន៖

១-បទបំផ្លាញដោយចេតនា ទី២- បទកេងបំបាត់ដោយទុច្ចរិត និង ៣-បទស៊ីសំណូក។

ចំណែកលោកឧកញ៉ា សង ថន ត្រូវបានចោទប្រកាន់ចំនួន ២បទល្មើស រួមមានបទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា និងកេងបំបាត់ដោយទុច្ចរិត។

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដែលជាឈ្មួញដីធ្លីម្នាក់ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីឱ្យតំណាងអយ្យការបន្តបើកការសាកសួរ អំពីករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សូមជម្រាបថា៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងថា៖ មានអ្នកធំ កំពុងទៅចាប់យកដីនៅខេត្តមណ្ឌលគិរីផងដែរ ។ ដូច្នេះអ្នកធំដែលដឹងខ្លួនរឿងរំលោភរឿងដីធ្លីល្មមភ្ញាក់ខ្លួនហើយ ប្រយ័ត្នមានវាសនាដូច លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន បែបនេះ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print