Update ៖ស្លាប់កើនឡើង​ជាង​៥០នាក់ហើយដោយគ្រោះទឹកជំនន់បាក់ដីនៅជប៉ុន

ចែករំលែក៖

ប្រទេសជប៉ុន៖ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង​ហើយអូសបន្លាយរហូតដល់ថ្ងៃ​ទី៩ ខែកក្កដា បង្កឲ្យមានផលប៉ះពាល់កាន់តែច្រើន។ ក្រុមជួយសង្គ្រោះ​ប្រឈមនឹងផលលំបាកយ៉ាងខ្លាំងដើម្បី​ស្វែងរកអ្នកបាត់ខ្លួន​ដោយការបាក់រអិលដី​។ មកទល់ពេលនេះ មានអ្នកស្លាប់កើនឡើងដល់​៥០នាក់ហើយ។
សារព័ត៌មាន CNA នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០បានផ្សាយថា តាមទីភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសដាក់ចេញនូវការព្រមានកម្រិតខ្ពស់ពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដីនៅលើកោះKyushu នៃភាគនិរតីប្រទេសជប៉ុន ជាមួយនឹងការព្យាករទៀតថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្ត រហូតដល់ថ្ងៃទី៩ ខែកក្កដា។
មន្ត្រីម្នាក់នៅក្នុងទីក្រុង Kumamoto ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេបានបញ្ជាក់ដែរថា មកទល់នឹងពេលនេះមនុស្ស ៤៩នាក់ត្រូវបានគេអះអាងថាស្លាប់ និងម្នាក់ទៀតកំពុងបាត់ខ្លួន ក៏ត្រូវគេសង្ស័យថាស្លាប់ផងដែរ។
រដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះ៤០ពាន់នាក់ ក្នុងនោះរួមមានប៉ូលិស និងទាហានរួមទាំងឆ្មាំសមុទ្រផងឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ខណៈដែលប្រជាជនរាប់សែននាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពក្រោមវិធានការរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print