នាយឧត្តមសេនីយ៍ សេង​ ផល្លី ៖ លើការងារសំខាន់ៗនៅបណ្ឌិត្យសភា​ គឺការពង្រឹង គោលការណ៍សមធម៌ គោលការណ៍មិនលម្អៀង និង វប្បធម៌គុណភាព

ចែករំលែក៖

ភ្នំពេញ៖ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា​ បានបញ្ជាក់ថា​ កំណែទម្រង់លើការងារសំខាន់ៗនៅបណ្ឌិត្យសភា​ គឺការពង្រឹង វិន័យអ្នកសិក្សា និងការប្រកាន់ភ្ជាប់នូវគោលការណ៍សំខាន់ៗ ០៣ គឺ គោលការណ៍សមធម៌ គោលការណ៍មិនលម្អៀង និង វប្បធម៌គុណភាព ក្នុងនោះបណ្ឌិត្យសភា កំពុងតែធ្វើការផ្លាស់ប្តូរវប្បធម៌និងផ្នត់គំនិតថ្មី ពោលគឺ អ្នកដែលបានមករៀនគឺ អ្នកដែលមានឱកាសក្លាយជាអ្នកដឹកនាំ និងមន្ត្រីជំនាញអាជីព មិនមែនជាអ្នកដែលគេមិនប្រើប្រាស់នោះទេ។

​ នេះបេីតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ សេង​ ផល្លី​ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា​ បានលេីកឡេីងនៅក្នុងពិធីបេីកវគ្គ ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ និង
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ នគរបាល ជំនាន់ទី១០ លើកទី១​ ជំនាញគ្រប់គ្រងការងារអប់រំនគរបាល និងដឹកនាំបញ្ជា នៅព្រឹកថ្ងៃទី០៧​ ខែកក្កដា​ ឆ្នាំ២០២០​ នៅបណ្ឌិត្យសភានគរបាលកម្ពុជា​ ភូមិដីឥដ្ឋ​ ស្រុកក្រៀនស្វាយ​ ខេត្តកណ្តាល​ ។

​សូម គូសបញ្ជាក់ថា​ វគ្គសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្រ្ត​ នគរបាល ជំនាន់ទី១ ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ​ នគរបាល ជំនាន់ទី១០ លើកទី១ ជំនាញគ្រប់គ្រងការងារអប់រំនគរបាល និងដឹកនាំបញ្ជា មាននិស្សិតសរុបចំនួន ៦២នាក់ ស្រី១១នាក់។​ វគ្គសិក្សាទាំងពីរ គឺជាកម្រិតសញ្ញាបត្រខ្ពស់បំផុត ដែលសុទ្ធតែមានសារសំខាន់ មានគោល​បំណងច្បាស់លាស់ ដោយបណ្ឌិត្យសភា បានរៀបចំដំណើរការបណ្តុះ-បណ្តាល ដោយផ្តោតការយកចិត្តទុកដាក់បំផុត ទៅលើគុណភាព និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់អង្គភាពប្រើប្រាស់កងកម្លាំង៕

...

ប្រភព៖ ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print