ចាប់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​នៅ​ក្រុង​តា​ខ្មៅ​

ចែករំលែក៖

​ខេត្តកណ្តាល៖ មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​ចេញ​ល្បាត​នៅ​ពេល​យប់​ចាប់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​២៣​ និង​២០​នាទី​ ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ ស្ថិត​ក្នុងភូមិ​ក្រពើ​ហារ​ សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

20160126193036

​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ ទី​១-​ឈ្មោះ​ ផល​ វ៉ា​ន់​នី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទី​២-​ឈ្មោះ​ កឺ​ម​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ។​ ជនសង្ស័យ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ឫស្សី​ សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តា​ខ្មៅ​ ។​ ក្នុង​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​២​កញ្ចប់​តូច​ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​ ស្តេ​ប​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1I-5076​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​វេលា​យប់​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​នក​របាល​ក្រុង​តា​ខ្មៅ​បាន​ផ្លាស់​ប្តូ​រវេ​ណ​គ្នា​ចេញ​ល្បាត​តាម​ដងផ្លូវ​ ខណៈនោះ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូឌុប​គ្នា​ក៏​ហៅ​ឲ្យ​ឈប់​សុំ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ រហូត​ឈាន​ដល់​រក​ឃើញ​មាន​វត្ថុ​តាង​ជាក់ស្តែង​ឃាត់ខ្លួន​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕​

20160126193036 (1)

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print