​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ជ្រោយចង្វា​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់

ចែករំលែក៖

​ភ្នំពេញ​៖​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ជ្រោយចង្វា​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​ធំ​ និង​ម៉ូតូ​០១​គ្រឿង​ ។

០០២

​ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​វត្ត​គៀន​ឃ្លាំង​ ស្ថិត​នៅ​ក្នុងភូមិ​គៀន​ឃ្លាំង​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ ។​

​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បា​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​មាន​១.​ឈ្មោះ​ ឡុ​ង​ ធា​រ័​ត្ន​ អាយុ​២៤​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅ​ឃុំ​កំពង់​ពពិល​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ ២.​ឈ្មោះ​ចេ​វ​ លី​ហេង​ ហៅ​ហេង​ អាយុ​២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ឃុំ​កំពង់​ពពិល​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ ៣.​ឈ្មោះ​ យុន​ គី​ម​ស្រុ​ន​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ចិញ្ចឹមសត្វ​ចង្រិត​ ស្នាក់​នៅ​ឃុំ​កំពង់​ពពិល​ ស្រុក​ពារាំង​ ខេត្តព្រៃវែង ​។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៦​ ខ​ឍែ​មក​រា​ ឆ្នាំ​២០១៦​ ម៉ោង​២​រសៀល​ ជនសង្ស័យ​ទាំង​បី​នាក់​បាន​ជួបជុំ​គ្នា​ នៅ​ឃុំ​កំពង់​ពពិល​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ ដោយ​បបួល​គ្នា​រៃ​លុយ​ឡើង​មក​ភ្នំពេញ​ដើម្បី​ទិញ​ថ្នាំ​ញៀន​។​ ក្រោយ​ពី​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ​ទើប​ជនសង្ស័យ​ទាំង​បី​នាក់​នាំ​គ្នា​បើក​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី​ឡែ​ត​ ពាក់​ស្លាក​លេខ​ព្រៃវែង​ 1FQ-7267​ ឌុ​ប​គ្នា​មក​ឆ្លងស្ពាន​ព្រែក​តា​ម៉ាក់​ រួច​មក​តាម​ផ្លូវជាតិ​លេខ​៦​។​ លុះ​ឌុ​ប​គ្នា​មក​ដាល់​ម្តុំ​ក្តាន់​ពីរ​ ជនសង្ស័យ​បាន​ទិញ​ថ្នាំ​ញៀន​ពី​អ្នកលក់​បាន​ ១​កញ្ចប់​ធំ​ រួច​នាំ​គ្នា​បើក​ម៉ូតូ​ត្រឡប់​មក​ភូមិ​វិញ​ ដោយ​បើក​មក​ឆ្លងស្ពាន​ជ្រោយចង្វា​ មក​ដល់​ម្តុំ​មុខ​វត្ត​គៀន​ឃ្លាំង​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ បាន​ជួបនឹង​កម្លាំង​ល្បាត​ខណ្ឌ​ ដោយ​មានការ​សង្ស័យ​ទើប​ហៅ​ឲ្យ​ឈប់​ រួច​ឆែកឆេរ​ ខ្លួន​ជនសង្ស័យ​ទាំង​បី​នាក់​ បាន​រក​ឃើញ​ថ្នាំ​ញៀន​០១​កញ្ចប់​ធំ​ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បី​នាក់​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ ដើម្បី​សាកសួរ​។​ វត្ថុ​តាង​ដកហូត​រួម​មាន​ក្រាម​ពណ៌​ស​ថ្លា​ ប្រភេទ​ម៉ា​ទឹកកក​០១​កញ្ចប់​ធំ​ ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​ឡែ​ត​១​គ្រឿង ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បី​នាក់​ រួម​នឹង​វត្ថុ​ង​តាង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី ​៕​

IMG_3315

...

ដោយ៖ ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print