សមត្ថកិច្ចនគរបាលសង្កាត់កោះដាច់ឃាត់ខ្លួនជនសង្ស័យ១នាក់ និងបក្ខពួក២នាក់រត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលសង្កាត់កោះដាច់ឃាត់ខ្លួនជនសង្ស័យ១នាក់ និងបក្ខពួក២នាក់រត់គេចខ្លួនបាត់ ដោយដកហូតថ្នាំញៀន២កញ្ចប់ធំ និង៤កញ្ចប់តូច និងកាំភ្លើងខ្លីមួយដើម។

ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីម៉ោង១១:៣០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចកំពង់ចម្លងកោះដាច់ ផ្លូវលំ ក្រុម២៩ ភូមិរនៈ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ ស៊ីវ ដា ហៅឌួង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ចំណែកបក្ខពួកដែលរត់គេចខ្លួនទាំងពីរនាក់១.ឈ្មោះប្រាក់ពេជ្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះតូច ឃុំឧញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និង២.ឈ្មោះ គុល ឃឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៣៦ ក្រុម១៣ ភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបាឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ីវ ដា ហៅឌួង បានបើកម៉ូតូសង់កូរ៉េ ពណ៌ក្រហមទៅទិញថ្នាំញៀនពីឈ្មោះ ប្រាក់ ពេជ្រ (នៅផ្ទះភូមិកោះតូច ឃុំឧញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល) ។ បន្ទាប់មកសមត្ថកិច្ចនគរបាលសង្កាត់កោះដាច់បានចុះសហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំកោះឧញ៉ាតី បានទឦឆែកឆេរនៅផ្ទះឈ្មោះប្រាក់ ពេជ្រ បានរកឃើញមានម្សៅក្រាមពណ៌សថ្លា ០២កញ្ចប់ធំ និង៤កញ្ចប់តូច និងកាំភ្លើងខ្លីម៉ាកឡុក ០១ដើម មានគ្រាប់កង់ចំនួន២ប្រអប់ រួមជាមួយថង់ប្លាស្ទិកសំរាប់ច្រកថ្នាំញភនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចជ្រោយចង្វាកំពុងឃាត់ខ្លួនបណ្តោះអាសន្នរួមនឹងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

០០១

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print