ជប៉ុន​ផ្ដល់​អគារសិក្សា​៤​ខ្នង​ ៧៦​បន្ទប់​ ស្មើ​២​លាន​ដុល្លារ​ ជូន​ដល់​អនុ​វិទ្យា​ល​យ័​ចំនួន​៤​ នៅ​រាជធានី​ភ្នំពេញ​តម្លៃ​

ចែករំលែក៖

​ភ្នំពេញ​៖​ អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ និង​លោក​ គូ​ម៉ា​ម៉ា​រ៉ូ​ យូ​ជិ​(kuma​ maru​ yuji)​ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារសិក្សា​ ចំនួន​៤​ខ្នង​ ស្មើ​និង​៧៦​ បន្ទប់​ ស្ថិត​នៅ​អនុ​វិទ្យាល័យ​ ទឹកល្អក់​ ក្នុង​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ ជួន​ដល់​អនុ​វិទ្យាល័យ​ចំនួន​៤​ នៅ​រាជធានី​ភ្នំពេញ​ រួម​មាន​ អនុ​វិទ្យា​ហ៊ុន​សែន​ ពោធិ៍​ចិន​តុង​ ,​អនុ​វិទ្យាល័យ​បូ​រី​១០០​ខ្នង​ ,​អនុ​វិទ្យាល័យ​ចំរើន​ផល​,​ និង​អនុ​វិទ្យាល័យ​ទឹកល្អក់​ ក្រោម​គម្រោង​ពង្រីក​សាលា​មធ្យម​ សិក្សា​ នៅ​រាជធានី​ភ្នំពេញ​ ដែល​ជា​ជំនួយ​ ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ក្នុង​រង្វង់​ទឹក​ ប្រាក់​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​។​

image_1

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​ថា​ គម្រោង​ពង្រីក​សាលា​មធ្យ​មសិ​ក្ស​សា​នៅ​រាជធានី​ភ្នំពេញ​ វគ្គ​មួយ​ មាន​អគារសិក្សា​ចំនួន​ ៤​ខ្នង​ ត្រូវ​នឹង​៧៦​បន្ទប់​ សង់​នៅ​ក្នុង​វិទ្យាល័យ​ និង​អនុ​វិទ្យាល័យ​ចំំ​នួន​៤​ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ ដោយ​ចំណាយ​ថវិកា​អស់​ចំនួន​២​លាន​ដុល្លារ​ ។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​ថា​ វិស័យ​អប់រំ​នៅ​រាជធានី​ភ្នំពេញ​ នៅ​ឆ្នាំ​សិក្សា​២០១៥-២០១៦​នេះ​ មាន​សា​លាម​ត្តេ​យ្យ​សិក្សា​ចំនួន​២៤​សាលា​ ,​ថ្នាក់​ម​ត្តេ​យ្យ​ក្នុង​បឋម​សិក្សា​១២៨​សាលា​ ,​ម​ត្តេ​យ្យ​សហគមន៍​២០​កន្លែង​ ការ​អប់រំ​កុមារ​តូច​តាម​ផ្ទះ​១៨​ភូមិ​ និង​ម​ត្តេ​យ្យ​ឯកជន​១៦៨​សាលា​ មាន​សិស្ស​សរុប​៣១០៤៦​នាក់​។​ សាលា​ បឋម​ សិក្សា​ចំនួន​១៦៤​ សិស្ស​សរុប​១៣៥៨៣៧​ នាក់​,​ អនុ​វិទ្យាល័យ​៣២​ សិស្ស​ ១២៨​ ៩៩​នាក់​,​ វិទ្យាល័យ​ចំនួន​ ៣៤​ សិស្ស​ ៧០៧​ ២៧​នាក់​។​

​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ ក៏​បាន​អំពាវនាវ​ដល់​ លោកគ្រូ​អ្នក​ គ្រូ​ សិស្សានុសិស្ស​ទាំង​ នៅ​សា​លាម​ត្តេ​យ​.​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​ ត្រូវ​ធ្វើការ​អប់រំ​ កូនសិស្ស​ របស់​ខ្លួន​ ឲ្យ​បាន​ល្អ​ និង​ដាក់​វិន័យ​ឲ្យ​បាន​តឹង​រឹង​ បំផុត​ ជៀសវាង​ កុំ​ឲ្យ​ពួក​គេ​ទៅ​ប្រព្រឹត្ដិ​ សេព​គ្រឿងញៀន​ គ្រឿង​ស្រវឹង​ ដែល​នាំ​ឲ្យ​ខូច​ ខ្លួន​ធ្លាក់​ក្នុង​អំពើ​អបាយមុខ​ បាត់បង់​អនាគត​ ហើយ​លោក​ក៏​បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ ត្រូវ​ចូលរួម​គោរ​ព្ធ​តាម​អនុសាសន៍​របស់​សម្ដេច​ ហ៊ុន​សែន​ ថ្ងៃនេះ​ថ្ងៃស្អែក​ កុំ​ឲ្យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក​ គូ​ម៉ា​ម៉ា​រ៉ូ​ យូ​ជិ​ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ថា​៖​ រាជរដ្ឋាភិបាល​ជប៉ុន​ ក៍​ដូច​ជា​ប្រជាជន​ជប៉ុន​ទាំងអស់​ បាន​បើក​ ឃើញ​ពី​តម្រូវការ​ចាំបាច់​ និង​មាន​សំណូមពរ​ពី​អាណា​ព្យា​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ឲ្យ​ផ្ដល់​នូវ​ អគារសិក្សា​ ដែល​កំពុង​ មានការ​ខ្វះខាត​អាគា​សិក្សា​យ៉ាង​ ខ្លាំង​នោះ​ ទើប​រាជរដ្ឋាភិបាល​ជប៉ុន​សម្រេច​ ផ្ដល់​នូវ​ជំនួយ​ឥត​សំណង​ អាគា​សិក្សា​ចំនួន​៨​ ខ្នង​ស្មើ​និង​១៥២​បន្ទប់​ ជូន​ដល់​អនុ​វិទ្យាល័យ​ចំនួន​៨​ នៅ​រាជធានី​ភ្នំពេញ​ ដោយ​គ្រោង​ចំណាយ​ថវិកា​អស់​ចំនួន​៤​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ​សិក្សា​ ២០១៥​ ឆ្នាំ​២០១៦​ នេះ​ ។​ ឯកឧត្ដម​ បន្ដ​ថា​៖​ ជាក់ស្ដែង​នៅ​ចំពោះ​មុខ​ ជា​ជំហាន​ទី​១​ នេះ​យើង​ បើក​ការដ្ឋាន​ សាងសង់​អគារសិក្សា​ចំនួន​ ៤​ខ្នង​ ស្មើ​និង​៧៦​បន្ទប់​ជូន​ដល់​អនុ​វិទ្យាល័យ​ចំនួន​៤​ នៅ​រាជធានី​ភ្នំពេញ​ សិន​បន្ទាប់​ មក​យើង​និង​ បន្ដ​បើក​ការដ្ឋាន​ពង្រីក​សាលា​ ជូន​ដល់​អនុ​វិទ្យាល័យ​ចំនួន​៤​ទៀត​ គឺ​ស្ថិត​នៅ​ក្នុង​ជំហាន​ទី​២​ បន្ទាប់​បញ្ចប់​គម្រោង​ទី​១​នេះ​ទៅ​ ៕

image_7

image_6

image_8

image_2

image_5

image_9

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print