ស្រ្តីម្នាក់ដុះរោមយ៉ាងចម្លែក ពេញផ្ទៃមុខតែម្តង

ចែករំលែក៖

ខេត្តតាកែវ៖ ស្ត្រីម្នាក់មានដុះរោមយ៉ាងចម្លែក គឺពេញផ្ទៃមុខតែម្តង ។ គេមិនធ្លាប់ដែលជួបប្រទះស្រ្តីចម្លែកបែបនេះឡើយតាំងពីមុនមក ។

គេនៅមិនទាន់ដឹងថា ស្រ្តីម្នាក់នេះមានឈ្មោះ និងអាយុប៉ុន្មាននោះឡើយ ។ ប៉ុន្តែបើតាមរយៈការចែករំលែកតៗគ្នាតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកបញ្ជាក់ថា ស្ត្រីម្នាក់នេះ បើទោះបីជាមានរោមដុះពេញមុខយ៉ាងចម្លែកក៏ពិតមែន ប៉ុន្តែប្រភពអះអាងថា គាត់ជាមនុស្សចិត្តល្អ ស្លូតបូត និងមានគ្រួសារ មានប្តី កូន ព្រមទាំងចៅថែមទៀតផង ។

ប្រភពអះអាងថា កូន ចៅរបស់គាត់ មិនដុះរោមដូចគាត់ឡើយ ។ គាត់មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាតជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ៕

1

4

2

3

...

ដោយ៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print