ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្រាលខណៈកំពុងជិះម៉ូតូម៉ាកAXELO១គ្រឿងត្រូវបុរសម្នាក់បើករថយន្ដម៉ាកយីឌុបមកបុកចំពីជំហៀងពេញទំហឹងរួចអូសម៉ូតូជាប់ក្រោមរថយន្ដដែលគេចតទុកចោរនៅលើផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូAXELO ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BI-7726 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣០ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ដម៉ាកយីឌុប១គ្រឿងពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3C-1935 ធ្វើដំណើរស្របទិសគ្នាបានជ្រុលបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូខ្ទាតចូលទៅក្រោមរថយន្តដែលគេកំពុងតែចតនៅលើផ្លូវចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។
ប្រភពដដែលបានបន្តថា ក្រោយពីបុករួចហើយរថយន្ដបង្កបានព្យាយាមបើករត់គេចខ្លួនបានប្រហែល១០០ម៉ែត្រទើបសមត្ថកិច្ចឃាត់រថយន្តបង្កបានភ្លាមៗ។ ក្រោយមកកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិងធ្វើកាសម្របសម្រួលដោយភាគីខាងរថយន្ដព្រមសងថ្លៃការខូចខាតនិងព្យាបាលរបួសអោយទៅខាងម្ចាស់ម៉ូតូក្នុងតំលៃ៦០មុឺនរៀលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតតែម្ដង។
គួរបញ្ចាក់ថា តាមបណ្ដោយផ្លូវលេខ៤៣០ខាងលើនេះសំបូរទៅដល់រថយន្តជាច្រើនចតទុកចោលនៅលើផ្លូវនេះជារាល់ថ្ងែធ្វើអោយមានការកត់ស្ទះយ៉ាងខ្លាំងផងដែល៕


...
ដោយ៖ ស រស្មី