ស្ត្រីវ័យចំណាស់ម្នាក់ដង្ហោយហៅរកសប្បុរសធម៌ជួយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ស្ត្រីវ័យចំណាស់ម្នាក់ ដែលគាត់មានឈ្មោះស្រេង ហេង អាយុ៦១ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នមានទីលំនៅក្នុងភូមិ អូរអាម ឃំុស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី សព្វថ្ងៃនេះរូបគាត់មានជម្ងឺលើសឈាម ហេីយរស់នៅទាំងលំបាកដោយចិញ្ចឹមចៅចំនួន៣នាក់ ព្រោះឪពុករបស់ក្មេងទាំងនោះបានស្លាប់ចោលអស់រយៈពេល៥ឆ្នាំមកហេីយ ចំណែកម្តាយជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនត្រូវបានប៉ូលិសបង្ក្រាបគ្រឿងញៀនចាប់ យកទៅដាក់ពន្ធធនាគាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ខែមិថុនា ឆ្នាំ២០១៥កន្លងទៅនេះ។

កូនដែលនៅក្នុងបន្ទុកស្ត្រីវ័យចំណាស់នោះ ទី១ឈ្មោះឡេងសង្ហា ភេទប្រុស អាយុ១២ឆ្នាំ កូនទី២ឈ្មោះឡេងលី ណា ភេទស្រី អាយុ៩ឆ្នាំ និងកូនទី៣ឈ្មោះឡេងស្រីមុី ភេទស្រី អាយុ៧ឆ្នាំ។

គាត់បានប្រាប់ឲ្យអ្នកសារព័ត៍មានយេីងដឹងថា សព្វថ្ងៃនេះគាត់ជួបផលលំបាកខ្លាំងណាស់ព្រោះគាត់ជាស្ត្រីមេម៉ាយ ហេីយថែមទាំងមានជម្ងឺជាប់នឹងខ្លួនទៀតផង ដើម្បីចិញ្ចឹមចៅមានតែដើររើសអេតចាយ ពីព្រោះចៅរបស់គាត់កំពុងតែនៅរៀន ត្រូវការថវិកាសម្រាប់ផ្គត់ផ្គង់។

ជាចុងក្រោយគាត់សូមសំណូមពរដល់សប្បុរសជន មេត្តាជួយដល់គាត់ផង ដែលកំពុងរស់នៅទាំងលំបាកវេទនាទាំងការហូបចុក ទាំងការរស់នៅ ផងដែរ៕

IMG-20160127-WA0105

IMG-20160127-WA0106

...

ដោយ៖ សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print