ដើរ​បាត់​ពី​ផ្ទះ​អស់​រយៈពេល​មួយ​យប់​ ព្រឹក​ឡើង​ប្រទះ​ឃើញ​សាកសព​ក្នុង​បឹង​ឈូក

ចែករំលែក៖

​ខេត្តកណ្តាល៖​ បុរស​ម្នាក់​ដើរ​ចេញពីផ្ទះ​ទៅ​បេះ​ត្រ​គួ​ន​ បាត់​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​អស​រយៈពេល​ពេញ​មួយ​យប់​ស្រាប់តែ​ព្រឹក​ឡើង​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បុរស​រូប​នេះ​ស្លាប់​នៅ​ក្នុង​ទឹក​បឹង​ឈូក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៥​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​ព្រែក​ហូរ​លិច​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ។​

12631536_1964514040440273_7731675731891451597_n

​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ជន​ សា​វុ​ធ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ដើរ​បេះ​ត្រ​គួ​ន​លក់​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ហូរ​លិច​១​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ។​ ជន​រង​គ្រោះ​រូប​នេះ​ជា​មនុស្ស​ញៀន​ស្រា​ផឹក​ស្រវឹង​ស្ទើរ​រាល់ថ្ងៃ​ ពេល​ផឹកស្រា​ស្រវឹង​ជន​រង​គ្រោះ​ឧស្សា​ហ៏​ដើរ​ចេញពីផ្ទះ​ទៅ​បេះ​ត្រ​គួ​ន​នៅ​ក្នុង​បឹង​ ដើម្បី​យក​មក​លក់​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​គឺ​នៅ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ វេលា​រសៀល​ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​ ហើយ​បាន​ដើរ​ចេញពីផ្ទះ​ដោយ​ប្រាប់​ក្រុម​គ្រួសារ​ថា​ទៅ​បេះ​ត្រ​គួ​ន​នៅ​ក្នុង​បឹង​ និង​ដក​ក្រអៅឈូក​ ។​ ក្រោយ​ពី​ចេញពីផ្ទះ​នៅ​វេលា​រសៀល​ក្រុម​គ្រួសារ​មិន​បានឃើញ​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​ទេ​ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​ក្តី​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង​ក៏​នាំ​គ្នា​តាម​រក​ជន​រង​គ្រោះ​ទាំង​យប់​ តែ​មិនឃើញ​នោះ​ទេ​ ។​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ ទើប​មាន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ចម្ការ​ឈូក​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ចម្ការ​ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​តែ​ម្តង​ ។​

​មន្ត្រី​នគរបាល​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ក្រុង​តា​ខ្មៅ​បាន​បញ្ជាក់​ថា​ នៅ​លើ​ខ្លួនប្រាណ​សាកសព​ជន​រង​គ្រោះ​មិន​មាន​ស្លាកស្នាម​អ្វី​គួ​ឲ្យ​កត់សម្គាល់​នោះ​ទេ​ ពោល​គឺ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ​ ។​ ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់​រួច​មក​ សមត្ថកិច្ច​នគរបាល​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

12565578_1964514827106861_957582284650980739_n

12573229_1964514197106924_8077805789634902362_n

...

ដោយ៖ ​ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print