ទំនាស់​ពាក្យ​សម្តី​រឿង​ទារ​លុយ​ ឈាន​ដល់​ផ្ទុះ​អំពើ​ហិង្សា​ ប្តី​ប្រពន្ធ​២​នាក់​រង​ការ​កាប់​ប្រហារ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ ប្តី​ ប្រពន្ធ​២​នាក់​ដែល​រកស៊ី​ដឹក​ផ្លែ​ឈើ​ពី​ថៃ​មក​លក់​នៅ​កម្ពុជា​នោះ​ ត្រូវ​តៃកុង​រថយន្ត​ និង​បក្ខពួក​ច្រើន​នាក់​ប្រដាប់​ដោយ​ដាវ​ និង​កាំបិត​ ព្រួត​គ្នា​ចាក់​ កាប់​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់​ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ក្នុង​រឿង​ទារ​លុយកាក់​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​ ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ផ្លូវ​ជាប់​របង​កាស៊ីណូ​មួយ​កន្លែង​ ក្នុងភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ។​

​បុរស​ជា​ប្តី​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ ហ៊ុ​ល​ ហុ​ក​ទ្រី​ អាយុ​ជាង​៤០​ឆ្នាំ​ បាន​រង​របួសធ្ងន់​ ដោយសារ​តែ​រង​ការ​វាយប្រហារ​ត្រូវ​ចំ​ដៃ​ឆ្វេង​ ចិញ្ចើម​រយៈ​ដល់​បបូរមាត់​ និង​ដៃ​ខាងស្តាំ​ ។​ រីឯ​ប្រពន្ធ​ដែល​ជា​ជន​រង​គ្រោះ​ដែរ​នោះ​ឈ្មោះ​ ប៊ូ​ ចាន់​នី​ន​ អាយុ​៣៨​ឆ្នាំ​ រង​របួសស្រាល​ ។​ ជន​រង​គ្រោះ​មាន​ទីលំនៅ​ជាមួយ​គ្នា​ក្នុងភូមិ​ត្នោត​ ស្រុក​បារាយ​ ខេត្តកំពង់ធំ​ និង​មានមុខ​របរ​ដឹក​ផ្លែ​ឈើ​មក​ពី​ថៃ​តាម​ច្រក​អន្តរជាតិ​ដូង​ទៅ​លក់​នៅ​ខេត្តកំពង់ធំ​ ។​

​ក្រោយ​ពេល​បង្កហេតុ​ ក្រុម​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​អស់​ ។​ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ គេ​បាន​ស្គាល់ឈ្មោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ រ​ដ្ឋា​ អាយុ​២០​ឆ្នាំ​ ជា​អ្នក​រត់​តាក់ស៊ី​ពី​ស្រុក​កំ​រៀង​(​ឡែ​ម​)​ទៅ​កំពង់ធំ​ និង​កំពង់ចាម​ ៕​

IMG-20160127-WA0031

IMG-20160127-WA0030

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print