អន្តរជាតិ៖ យោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ បាននិយាយថាយ៉ាងហោចណាស់មនុស្ស ៧នាក់ បានស្លាប់ដោយសារភ្លើងឆេះខ្លួន និងមនុស្សជាង ៤០នាក់ផ្សេងទៀតរងរបួស ។ ក្រោយរថយន្តដឹកប្រេងមួយគ្រឿង បានក្រឡាប់និងផ្ទុះឆេះនៅតាមដងផ្លូវក្បែរទីប្រជុំជន Pueblo Viejo ក្នុងតំបន់ Caribbean ភាគខាងជើងប្រទេសកូឡុំប៊ី ។
បើយោងតាមប៉ូលីសនៅក្នុងតំបន់ Caribbean បានឲ្យដឹងថា មនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នា ដើម្បីដួសប្រេងដែលធ្លាយចេញពីរថយន្តដោយមិនស្តាប់តាមការព្រមាន ហើយចុងក្រោយរថយន្តក៏បានផ្ទុះឆេះឡើង ដែលបណ្តាលឱ្យស្លាប់ និងរបួសច្រើនបែបនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្នអ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានអ្នកខ្លះបានរងរបួសស្រាល ចំណែកខ្លះទៀតបានរងរបួសធ្ងន់។ ទទ្ទឹមនឹងនេះ ក្រុមអាជ្ញាធរក៏កំពុងមានការព្រួយបារម្មណ៍ដែរថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/9VPr-rlZ-So