ខេត្តរតនគិរី៖ ទឹកដីកម្ពុជា ជាសុវណ្ណភូមិ សំបូរបែបនូវធនធានធម្មជាតិ នៃតំបន់ទេសចរណ៌ធម្មជាតិ ។ បើតាមនេះបើតាមក្រសួងបរិស្ថាន នៅទឹកដីខេត្តរតនគិរីវិញ
ជាញឹកញាប់ភ្ញៀវទេសចរ និងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថានបាន ប្រទះឃើញ សត្វ់ខ្ទីងចំនួន ៥ក្បាល ក្នុងឧទ្យានជាតិវីរៈ ជ័យ ត្រង់ចំណុច ភ្នំរូងខ្លា ផ្លូវឆ្ពោះទៅតំបន់ភ្នំ វាលធំ ស្ថិតក្នុងភូមិ ផាយ៉ាង ឃុំតាវែង ស្រុក តាវែង ខេត្តរតនគិរី កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ។
លោក ថុ ន ស៊ូខុន អនុប្រធានការិយាល័យ ឧទ្យានជាតិនៃ មន្ទីរបរិស្ថានខេត្តរតនៈគិរី បានឱ្យដឹងថា៖ ភ្ញៀវទេសចរ ផ្សងព្រេង សម្ដែង សេចក្តីរំភើប និង សប្បាយរីករាយ នៅពេល បានឃើញ ហ្វូង សត្វ ខ្ទីង កម្រ ទាំងនេះ ។
សូមបញ្ជាក់ថា ៖ ជាធម្មតានៅជុំវិញនិងលើ ខ្នងភ្នំវាល ធំមាន វត្តមានសត្វព្រៃ នៅ ទៅនោះ ដូចជាប្រើស ជ្រូកព្រៃ កាំ ប្រ ម៉ា ទោច ឈ្លូស ខ្លាឃ្មុំ និង ឆ្កែព្រៃ សត្វ ស្លាប ដូចជា កេងកង ធំ ខ្លែង និង សត្វ ស្លាប ជាច្រើន ប្រភេទ ផ្សេងទៀត។
មួយរយៈនេះ គឺក្រសួងបរិស្ថាន បានពង្រឹង ការពារបរិស្ថាន ធម្មជាតិ សត្វព្រៃ ពង្រីកសក្តានុពល អភិរក្ស កាន់តែទទួលបានជោគជ័យ គួរជាទីមោទនៈ៕
ដោយ៖ សហការី