មន្រ្តីរដ្ឋបាលជលផល! បទល្មើសនេសាទស្បៃមុង កើតមានច្រើនណាស់ នៅភូមិក្អមសំណ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដើមខែកក្កដា ឆ្នាំ២០២០ នេះ គេសង្កេតឃើញមន្រ្តីជំនាញរដ្ឋបាលជលផល សហការជាមួយកងកំលាំងប្រដាប់អាវុធ ចុះបង្រ្កាបបទល្មើសនេសាទច្រើនគួរសម នៅស្រុកកណ្ដៀង និងស្រុកក្រគរ ប៉ុន្មានទន្ទឹមនឹងនោះដែរកន្លែងខ្លះកើតឡើងទ្វេដង ។

ជាក់ស្ដែង៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋផ្ទះថែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ឯនេះវិញ គ្រាន់តែចំណុចមាត់ពាមពែកក្អមសំណនៃបឹងទន្លេសា(ក្នុងមូមិរបស់ពួកគាតផ្ទះ)កើតឡើងស្ទើរតែរកចន្លោះបើកកាណូតអត់បាន និយាយរួមរបាំងស្បៃមុងដែលមន្រ្តីជំនាញទើបនឹងចុះធ្វើកិច្ចសនយាតែម្ដង គេមើលទ្រោះៗរាបរយខ្សែឯណុះ ឃើញតែមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធចេញចូលៗដែរ ប៉ុន្តែពុំឃើញមានការបង្រ្កាបនៅឡើយនោះទេ ។

សេចក្តីរាយការណ៍ដដែលបន្តទៀតថា ទឹកភ្លៀងហូរតាមព្រែកពីស្រុកខាងលើៗនៃខេត្តពោធិ៍សាត់ ចូលមកបឹងទន្លេសានបន្តិចបន្ទួចដែរ បញ្ហានេះហើយដែលធ្វើឲ្យត្រីនៅសល់បន្តិចបន្ទួចរិះរកកន្លែងឡើពងកូន បើបែជាឧបករណ៍ចាប់ត្រីស្ទាក់ក្វែងក្វាត់បែបនេះទៅជាយ៉ាងណា ពួកគាត់សំណូមពរទៅមន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន មេតាជួយយកចិត្តទុកដាក់ផងទាន ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print