ឥណ្ឌា នៅតែបន្តរកឃើញអ្នកឆ្លង COVID-19 ជាង ២ម៉ឺននាក់ ក្នុងរយៈពេលមួយថ្ងៃ

ចែករំលែក៖

អន្តរជាតិ៖ ករណីឆ្លង COVID-19 នៅប្រទេសឥណ្ឌា នៅតែបន្តកើនឡើង ដោយក្នុងរយៈ២៤ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិបាលឥណ្ឌា បានប្រកាសនៅថ្ងៃពុធ ទី៨ ខែកក្កដាឆ្នាំ២០២០នេះថា រកឃើញថ្មីបន្ថែមចំនួន ២២,៧៥២នាក់ និងករណីស្លាប់ថ្មីៗចំនួន ៤៨២នាក់បន្ថែមទៀតនៅទូទាំងប្រទេស

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី៨ ខែកក្កដានេះ បានបញ្ជាក់ពីតួលេខថ្មីៗរបស់ឥណ្ឌា ធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសខាងត្បូងមួយនេះបានកើនដល់ ៧៤២,៤១៧ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ២០,៦៤២នាក់បានស្លាប់ និង ៤៥៦,៨៣១នាក់ទៀតបានជាសះស្បើយឡើងវិញ។ ក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ២៦៤,៩៤៤នាក់។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានក្លាយជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី នៅលើពិភពលោក និងលេខ ប្រចាំទ្វីបអាស៊ី (ទាំងករណីឆ្លងសរុប និងអត្រាឆ្លងប្រចាំថ្ងៃ) បន្ទាប់ពីបានវ៉ាដាច់រុស្ស៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ។ បើទោះជាប្រទេសឥណ្ឌា បានឈានចូលដំណាក់កាលបន្ធូរបន្ថយកម្រិត ប៉ុន្តែការរឹតបន្តឹងនៅតែបន្តអនុវត្តនៅក្នុងតំបន់ ដែលមានករណីឆ្លងផ្ទុះខ្លាំងនៅឡើយ។

ដោយឡែក កាលពីថ្ងៃសុក្រសប្តាហ៍មុន អគ្គនាយកផ្នែកអាកាសចរណ៍ស៊ីវិលឥណ្ឌាបានប្រកាសថា ការហោះហើរអន្តរជាតិចូល និងចេញពីប្រទេសឥណ្ឌា នឹងបន្តផ្អាករហូតដល់ថ្ងៃទី ៣១ ខែកក្កដា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print