គណៈកម្មការអន្តរក្រសួងអភិវឌ្ឍវិស័យទេសចរណ៍លើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥

ចែករំលែក៖

ខេត្តសៀមរាប៖គណៈកម្មការអន្តរក្រសួងអភិវឌ្ឍវិស័យទេសចរណ៍ បានបើកកិច្ចប្រជុំលើសេចក្តីព្រាង ស្តីពី ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ២០២០-២០៣៥ កិច្ចប្រជុំនេះបានធ្វើឡើង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Regency Angkor ខេត្តសៀមរាប។ គណៈកម្មការអន្តរក្រសួង បានបង្ហាញពីលទ្ធផលសំខាន់ៗចំនួន៥ចំណុចដែលអ្នកវិនិយោគ ប្រតិបត្តិករទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវតែយល់ដឹងឱ្យបានច្បាស់ ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងខាងលើ លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោកទៀ សីហា អភិបាលខេត្តសៀមរាប។

លទ្ធផលទាំង៥ចំណុចនេះរួមមាន៖អង្គប្រជុំឯកភាពនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរ ណ៍ខេត្តសៀមរាបជា «គោលដៅទេសចរណ៍ប្រកប ដោយគុណភាព»។ ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបបានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ខណៈបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។

ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះនឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនិងស្ថានភាពនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគតដែលជាផ្នែកមួយសំខាន់នៃចក្ខុវិស័យកម្ពុជា ដែលនឹងត្រូវសម្រេចឲ្យបាននូវបំណងប្រាថ្នារួមរបស់រាជរដ្ឋាភិបាលកម្ពុជា។ សៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត។ ធានាឲ្យបានផលប្រយោជន៍សេដ្ឋកិច្ចសង្គមជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្រ្តអង្គរ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប ឧទ្យានជាតិគូលេន និងតំបន់ជនបទដែលជាគោលដៅទេសចរណ៍ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។

កិច្ចប្រជុំបានកំណត់ថា ខេត្តសៀមរាបត្រូវតែធ្វើការផ្លាស់ប្តូរពីគោលដៅទេសចរណ៍ទ្រង់ទ្រាយធំទៅជាគោលដៅទេសចរណ៍មានគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានម្តងហើយម្តងទៀត និងភ្ញៀវទេសចរកម្រិតខ្ពស់អាចបង្កើនចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន។ អង្គប្រជុំឯកភាពថា ការកំណត់ផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាក់ស្តែងក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ត្រូវតែឈរលើបង្គោលចរ ៤ គឺ៖ គោលដៅយុទ្ធសាស្រ្តចំនួន ៧ យុទ្ធសាស្រ្តចំនួន ៤៦ គម្រោងចំនួន ៧២ និងសកម្មភាពអនុវត្តចំនួន ៩៤ ក្នុងនោះគម្រោងវិនិយោគធំៗមានសរុបចំនួន ២០ គម្រោងផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print