បុរសម្នាក់ ដេកស្លាប់ក្នុងរោងចក្រផលិតសាឡុង ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ ត្រូវបានអ្នកធ្វើការជាមួយគ្នា ប្រទះឃើញដេកស្លាប់ ក្នុងរោងចក្រផលិតសាឡុងមួយកន្លែង  បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ កម្មកររោងចក្រ ។

តាមប្រភពព័ត៍មានពីមន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សាកសពឈ្មោះ សេង ចាន់ដារា ភេទប្រុស កើតឆ្នាំ១៩៨២ មានស្រុកកំណើត ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ស្នាក់នៅកន្លែងកើតហេតុខាងលើ ។  

មន្រ្តីដដែរបន្តថា ករណីនេះកម្លាំងជំនាញកោសល្យវិច័យ នៃ អធិដ្ឋាននគរបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង។ 

បច្ចុប្បន្ន សាកសពត្រូវបានសាច់ញាតិយកទៅបូជានៅវត្តសាមាធិ ភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print