បវរកញ្ញាឯក កូឡុំប៊ីឆ្នាំ២០១១ នៅតែអាចបង្ហាញក្បាច់រាំយ៉ាងរស់រវើក ទោះជើងឆ្វេងត្រូវកាត់ចោល បវរកញ្ញាឯក

ចែករំលែក៖

ប្រទេសកូឡំប៊ី ៖ ក្នុងរយៈពេលថ្មីៗនេះនេះ ហ្វេនៗជាច្រើននាក់ ពិតជាមានភាពសប្បាយរីករាយ ខណៈបានឃើញស្នាមញញឹមសាជាថ្មី របស់ បវរកញ្ញាឯក កូឡុំប៊ី ឆ្នាំ ២០១១ Daniella Alvarez បន្ទាប់ពីនាង បានសម្រេចចិត្តធ្វើការវះកាត់ជើងឆ្វេងចោលកន្លងទៅហួស អស់រយៈពេលជិតមួយខែមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលបានធ្វើឲ្យបណ្ដាអ្នកគាំទ្រ កាន់តែមានភាពភ្ញាក់ផ្អើលនោះគឺ នាងបានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម ដែលបានបង្ហាញពីក្បាច់យ៉ាងរស់រវើក ក្នុងពេលដែលខ្លួនមានត្រឹមតែជើងម្ខាងតែប៉ុណ្ណោះ ហើយការរាំថែមទាំងមានជំនួយពីប្អូនប្រុសរបស់នាង ផងដែរ។

ម៉្យាងវិញទៀត នៅក្នុងការបង្ហោះនេះ នាងថែមទាំងបានសរសេរសារមួយថា៖
បានត្រឡប់ទៅរកជីវិតប្រចាំថ្ងៃដែលខ្ញុំចូលចិត្តហើយ។ ការលំបាកមិនមែនជាបញ្ហាអ្វីនោះទេ។ យើងត្រូវតែមានភាពអត់ធន់យ៉ាងខ្លាំង ។
តាមរយៈសារមួយនេះ បានធ្វើឲ្យមិត្តរួមការងារ និងហ្វេនៗជាច្រើន បានចូលមកបញ្ចេញមតិ អបអរសាទរចំពោះ នាង ជាពិសេស ថែមទាំងកោតសរសើរ ចំពោះគំនិតការស្រឡាញ់ជីវិត ព្រមទាំងការគិតដែលមានភាពវិជ្ជមាន របស់អតីតបវរកញ្ញារូបនេះ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print