អាមេរិកមានអ្នកឆ្លងកូវីដ​-១៩កើនដល់​៦០ពាន់នាក់ក្នុងរយៈពេល​២៤ម៉ោង

ចែករំលែក៖

អាមេរិក៖ តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkins​ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក អាមេរិកមានករណីឆ្លងកូវីដ​-១៩ច្រើនបំផុតមិនធ្លាប់មានពីមុនមក គឺមានរហូតដល់ទៅ ​៦០ ០០០នាក់ ។
សារព័ត៌មាន ABC News ក៏បានផ្សាយផងដែរថា នេះជាលើកទីមួយ​ហើយដែលអាមេរិកមានចំនួនអ្នកឆ្លងច្រើនបំផុត ។ ចំនួនអ្នកឆ្លងនៅថ្ងៃទី៧ ខែកក្កដា​បានបំបែកកំណត់ត្រាកាលពីថ្ងៃទី៣ ខែកក្កដា ដែលមានអ្នកឆ្លងកូវីដ​-១៩​ ដល់ទៅ ៥៧.៧០០នាក់។
បច្ចុប្បន្ន សរុបអ្នកឆ្លងកូវីដ-១៩​នៅក្នុងទឹកដីអាមេរិកមាន ២.៩៩៦.០៩៨នាក់ ក្នុងនោះមានអ្នកស្លាប់១៣១.៤៨០នាក់​ នៅទូទាំង​៥០រដ្ឋក្នុងទឹកដីអាមេរិក។
ជាមួយគ្នានេះដែរ ប្រធានាធិបតីដូណាល់ ត្រាំ បានរងការថ្កោលទោសយ៉ាងខ្លាំងពីប្រជាពលរដ្ឋ​ ក្រោយពីលោកបានសម្រេច​ដកអាមេរិកចាកចេញពីអង្គការសុខភាពពិភពលោក​ខណៈដែលពលរដ្ឋអាមេរិក​កំពុងប្រឈមនឹងបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរបំផុត។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានហៅការដកអាមេរិកចេញពីអង្គការWHO របស់លោកត្រាំ គឺជា «សកម្មភាពឆ្កួតលេលា» ។ ចំណែកបេក្ខភាពប្រធានាធិបតី ចូ បៃឌិន​វិញ បានប្រកាសភ្លាមៗនោះដែរថា បើលោកជាប់ឆ្នោតជាប្រធានាធិបតី ការងារដំបូងដែលត្រូវ

ធ្វើគឺដាក់អាមេរិក​ចូលក្នុងអង្គការសុខភាពពិភពលោកវិញ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print