អូស្ត្រាលី៖ អាច​នឹង​ខាតបង់​សេដ្ឋកិច្ច​រហូតដល់ ៧រយលាន​ដុល្លារក្រោយ COVID-19 ​ហក់​ឡើង​កាន់តែខ្លាំង​ អាជ្ញាធរសម្រេចបិទព្រំដែនមួយសប្ដាហ៍

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីការបិទព្រំដែនរវាងរដ្ឋ​Victoria និង​New South Wales ក្នុងមួយសប្តាហ៍ បានចូលជាធរមាន​ ​ក្រោយស្ថានភាព​COVID-19 បានហក់ឡើងយ៉ាងខ្លាំងនៅអូស្ត្រាលី រដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី លោក Josh Frydenberg នៅថ្ងៃទី ខែកក្កដាម្សិលមិញនេះថាបានបញ្ជាក់ថា ប្រទេសរបស់ខ្លួន អាចនឹងខាតបង់សេដ្ឋកិច្ចរហូតដល់ ៧០០លានដុល្លារ

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា ប្រជាជនដែនឆ្លងព្រំដែនរវាងរដ្ឋទាំងពីខាងលើ នឹងត្រូវពិន័យជាប្រាក់ប្រមាណ,៧០០ដុល្លារ និងជាប់ពន្ធនាគារ ខែ ដើម្បីយាមល្បាតតាមព្រំដែនរវាងរដ្ឋ Victoria និង​New South Wales ឲ្យមានប្រសិទ្ធភាព ហើយអូស្ត្រាលីបានពង្រាយកម្លាំងប៉ូលីស និងយោធា ដោយមានបន្ថែមបច្ចេកវិទ្យាដូចជា ដ្រូជាដើម យ៉ាងណាក៏ដោយប្រជាជនមួយចំនួន ដូចជាអ្នកធ្វើការ អាចចេញចូលរដ្ឋ​Victoria បាន

សូមជម្រាបថា ខណៈស្ថានភាព​COVID-19 បានហក់ឡើងយ៉ាងខ្លាំងនៅអូស្ត្រាលីនៅថ្ងៃទី ខែកក្កដាថ្មីៗនេះ រដ្ឋ​Victoria បានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន១៩១ករណី ដែលជាចំនួនច្រើនជាងគេបំផុតចាប់តាំងពីផ្ទុះកូរូណាវីរុសនៅក្នុងប្រទេស ព្រំដែនរដ្ឋរវាង​Victoria និង New South Wales ត្រូវបានបិទយ៉ាងតិចសប្ដាហ៍ដោយគិតពីយប់ថ្ងៃទី ខែកក្កដា ខណៈការបិទក្រុង Melbourne និងក្រុងMitchell Shire នៃរដ្ឋ​Victoria ដែលត្រូវនឹងចូលជាធរមាននៅម៉ោង១១: ៥៩យប់ ថ្ងៃទី ខែកក្កដានេះ

លោក​​រដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី បន្តថា ការខាតបង់មួយភាគធំ នឹងធ្លាក់លើជំនួញក្នុងរដ្ឋ Victoria ផ្ទាល់ក្រោមការរឹតត្បិត និងការបិទក្រុងនេះ ជំនួញមួយចំនួនដូចជា៖ ហាងកាហ្វេ បារ ភោជនីយដ្ឋាន កន្លែងកាត់សក់ និងហាត់ប្រាណជាដើម នឹងត្រូវបិទ ហើយប្រជាជនប្រមាណ ,លាននាក់ នឹងត្រូវស្នាក់នៅផ្ទះ វានឹងធ្វើឲ្យខាតបង់សេដ្ឋកិច្ចប្រមាណ ៧០០រយលានដុល្លារក្នុងមួយសប្ដាហ៍ផងដែរ នេះបើតាមការបញ្ជាក់រដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី លោក Josh Frydenberg ដែលផ្សាយដោយសារព័ត៌មានអូស្ត្រាលី ABC

បើគិតត្រឹមថ្ងៃទី ខែកក្កដាម្សិលមិញនេះ ប្រទេសអូស្ត្រាលីមានករណី​COVID-19 សរុបចំនួនជាង ពាន់ករណី អ្នកស្លាប់មានជាង ១០០នាក់ និងអ្នកជាសះស្បើយមានជាង ពាន់នាក់៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print