Breaking News ៖ បាញ់ប្រហារនៅសាធារណៈរដ្ឋកុងហ្គោ ស្លាប់​២០នាក់

ចែករំលែក៖

ការបាញ់ប្រហារសម្លាប់រង្គាលទៅលើពលរដ្ឋ​ស្លូតត្រង់​នៅក្នុងខេត្តIturi នៃប្រទេសសាធារណៈរដ្ឋកុងហ្គោ​​ បណ្តាលឲ្យពលរដ្ឋ ២០នាក់ស្លាប់។ បច្ចុប្បន្នស្ថានភាពសន្តិសុខ នៅកុងហ្គោមិនមានសុវត្ថិភាពឡើយ។
សារព័ត៌មាន​​ AFP ​បានផ្សាយថា ​៖ ការបាញ់ប្រហារសម្លាប់មនុស្សជាច្រើនកើតឡើង កាលពីថ្ងៃទី​៨ខែកក្កដា​ ស្ថិតនៅក្នុងស្រុកDjugu ភាគខាងជើង ទីក្រុង​​Bunia ស្ថិតនៅក្នុងខេត្តIturi។ នៅពេលនេះរដ្ឋាភិបាលបានជំរុញ​ស្រាវជ្រាវឲ្យបានឆាប់បំផុត ពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិត មនុស្ស​ ក្នុងការវាយប្រហារខាងលើ​។
មានការសង្ស័យថា ការបាញ់ប្រហារ បង្កឡើងដោយខ្មាន់កាំភ្លើងក្រុម សម្ព័ន្ធដើម្បីអភិវឌ្ឍន៍កុងហ្គោ(CODECO) បង្កឡើង​។ ក្រុមនេះមានភាពល្បីល្បាញ និងធ្វើសកម្មភាពជាច្រើន នៅក្នុងប្រទេសនេះ។
សមាជិកក្រុមនេះ ភាគច្រើន​​ជាជនជាតិLendu ប្រកបរបរ កសិកម្ម​ ហើយតែងតែប៉ះទង្គិចជាមួយ ក្រុមជនជាតិផ្សេងទៀត​ដែលចិញ្ចឹមសត្វ​ ហើយតែងតែទៅប៉ះពាល់ដល់ដំណាំកសិកម្ម ជាដើមហេតុតែងតែបង្កឲ្យមានការប៉ះទង្គិចគ្នា អំពើហិង្សាកើតឡើង​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print