នាយករដ្ឋមន្ត្រី កូឌឺរ័រ (Côte d’Ivoire)លោកAmadou Gon Coulibaly បានស្លាប់ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ លោកទើបតែមកពីប្រទេសបារាំងបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយព្យាបាលជំងឺអស់រយៈពេលជាង២ខែនៅបារាំង។
ប្រធានាធិបតីAlassane Outtara បានចេញសេចក្តីប្រកាសតាមកញ្ជក់ទូរទស្សន៍ជាតិថា លោកនាយករដ្ឋមន្ត្រីCoulibaly អាយុ៦១ឆ្នាំ ធ្លាប់ធ្វើការវះកាត់បេះដូងកាលពីឆ្នាំ២០១២ មានអារម្មណ៍មិនស្រួលខ្លួនក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៨ ខែកក្កដា ហើយក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនអាចឆ្លងផុតឡើយ លោកក៏ស្លាប់នៅថ្ងៃនោះតែម្តង។
ប្រធានាធិបតី Ouattara បានសរសេរនៅលើបណ្តាញសង្គមTwitterថា «ខ្ញុំសូមជូនដំណើរមិត្តរួមការងារដែលមានភាពស្មោះត្រង់ មានការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ដល់មាតុភូមិ។លោកជាមេដឹកនាំកូឌឺវ័រដែលមាន សមត្ថភាពអស្ចារ្យ ចិត្តស្មោះចំពោះជាតិ»៕
ដោយ៖ ធី រីណា