អគ្គនាយក WHO យំហើយអំពាវនាវឲ្យពិភពលោករួមគ្នាប្រឆាំងកូវីដ១៩

ចែករំលែក៖

WHO៖ អគ្គនាយកអង្គការសុខភាពTedros Adhanom Ghebreyesus កាលពីថ្ងៃទី​៩ ខែកក្កដា​បានយំហើយអំពាវនាវដល់សហគមន៍អន្តរជាតិរួមសាមគ្គីគ្នា ដើម្បីប្រឆាំងកូវីដ​១៩​។ លោកបន្តទៀតថា សត្រូវរបស់យើងមិនមែនវីរុសនោះឡើយ​គឺជា​«​ការខ្វះសាមគ្គីភាពពិភពលោក»។
អគ្គនាយក បានធ្វើសន្និសកាសែតទាំងទឹកភ្នែកនៅទីក្រុងហ្សឺណែវថា​«តើវាពិតជាពិបាកខ្លាំងណាស់មែនទេដែលមនុស្សយើងត្រូវសាមគ្គីគ្នា​ប្រឆាំងសត្រូវរួម? សត្រូវដែលបានសម្លាប់មនុស្សគ្រប់គ្នានៅលើពិភពលោក​។ ការបែកបាក់ គឺជាឱកាសសម្រាប់សត្រូវ​វាយលុក។
អគ្គនាយក​WHOបានបញ្ជាក់ទៀតថា នៅទូទាំងប្រទេសស្ទើរតែទាំងអស់លើពិពលោក ការឆ្លងរាលដាលកូវីដ១៩ កាន់តែអាកក្រក់ទៅ ។ លោកបន្តទៀតថា វិធីសាស្ត្រល្អបំផុតនោះគឺ​ រក្សា​កិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាឆ្ពោះទៅមុខ​។
ការលើកឡើងរបស់អគ្គនាយក​​WHO ក្រោយពេលអាមេរិក ប្រកាសដកដំណើរការ​ ដកខ្លួនចេញពី​អង្គការនេះ​ ហើយការដកចេញនឹងមានប្រសិទ្ធភាពនៅថ្ងៃទី​៦ខេកកក្កដាឆ្នាំ​២០២១។
តាមគេហទំព័រ​ Worldometer ​គិតដល់វេលាម៉ោង​២រសៀលថ្ងៃទី ១០​ខែកក្កដា នៅទូទាំងពីភពលោកមានករណីឆ្លងកុវីដ​១៩ កើនឡើងដល់ទៅ 12,396,796 នាក់ ស្លាប់​557,543នាក់ និងជាសះស្បើយ 7,226,988 ផងដែរ​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print