UN លើកលែងទណ្ឌកម្មដល់គម្រោង​មនុស្សធម៌នៅកូរ៉េខាងជើង​

ចែករំលែក៖

អង្គការសហប្រជាជាតិ​នៅថ្ងៃទី ១០​ ខែកក្កដានេះបានប្រកាស លើកលែងទណ្ឌកម្ម​ដល់ គម្រោង ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង។ សកម្មភាពខាងលើកើតឡើងចំពេលដែលកូរ៉េខាងជើង កំពុងប្រឈមកង្វះស្បៀងអាហារ ។
ការសម្រេចខាងលើ​និងជួយដល់កូរ៉េខាងជើង ​អាចទិញសម្ភារៈសម្រាប់វិស័យកសិកម្ម ដើម្បីសាងសង់​រោងចក្រ ម៉ាស៊ីនកិនស្រូវ​​ ពោធ សណ្តែក​ ដល់បណ្តាលខេត្តនៅភាគខាងត្បូង មាន ខេត្តPyonganខាងត្បូង ខេត្ត Pyonganខាងជើង ខេត្តHwanghae ជាដើម។ ជាមួយគ្នានេះ​ ក៏បានលើកលែងទណ្ឌកម្ម​ដល់ ផលិតផលនាំចូលដូចជាថ្នាំសម្លាប់សត្វល្អិត ម៉ាស៊ីនបូបទឹក​ ជីកសិកម្ម។ ការលើកលែងទណ្ឌកម្មខាងលើនេះ មានរហូតដល់​ថ្ងៃទី​៦ខែមករាឆ្នាំ​២០២១​។
រាល់សកម្មភាពមនុស្សធម៌នៅកូរ៉េខាងជើង មិនស្ថិតនៅក្នុងការដាក់ទណ្ឌកម្ម​នោះឡើយ។ ផ្ទុយទៅវិញ​ រាល់ទំនិញសម្ភារៈ ដែលត្រូវដឹកជញ្ជូនទៅកូរ៉េខាងជើង ត្រូវជួបផលលំបាកដោយសារតែ​ទណ្ឌកម្ម ។ ប៉ុន្តែពេលនេះ​អង្គការសហប្រជាជាតិ​បានសម្រេចលើកលែងទណ្ឌកម្ម​ដល់ គម្រោងមនុស្សធម៌ទាំងឡាយនៅកូរ៉េខាងជើង ។
រយៈពេលចុងក្រោយនេះកូរ៉េខាងជើង បានបង្ហាញពីសកម្មភាព ទំនាក់ទំនងល្អ ដោយបញ្ឈប់រាល់ការប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែនកូរ៉េទាំងពីរ​។ ហើយទីក្រុងព្យុងយ៉ាង​បានផ្អាកសកម្មភាព បង្កឲ្យមានភាពតានតឹងផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print