ប្រុសស្រី២នាក់រងរបួសបាក់ភ្លៅស្ដាំ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើភ្នំ១៥០០

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សស្រីប្រុសចំនួន ២នាក់ បានរងរបួសបាក់ភ្លៅស្ដាំធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្ត នៅគ្រាកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សបាក់ភ្លៅដល់ទៅចំនួន ២នាក់ខាងលើ បានកើតឡើងនៅវេលាម៉ោង១២៖ ២០នាទីថ្ងៃត្រង់ ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ លើភ្នំ១៥០០ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣.១៤៤ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 លោក  ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ថា មុនកើតហេតុម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AZ 2119 បើកបរដោយឈ្មោះ ភុំ ចាន់រ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្ន រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ របួសបាក់ភ្លៅស្ដាំ(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ អ៊ុំ ស្រីដា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្ន រស់នៅភូមិបឹងរំលិច ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ របួសបាក់ភ្លៅស្ដាំ(ធ្ងន់) ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្ត បណ្ដាលឲ្យរងរបួសបាក់ភ្លៅដេករដូករណែលបែបនេះ ។

 លោក អធិការនគរបាលបន្តថា រថយន្តម៉ាក TOYOTA HILUX វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A 2365 បើកបរដោយឈ្មោះ សោម សុផា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា បច្ចុប្បន្ន រស់នៅភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពុំរងរបួសនោះទេ ។

មូលហេតុ ៖ អ្នកបើកបរម៉ូតូមិនប្រកាន់ស្ដាំ ។

 លោក បន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឲ្យខូចខាតម៉ូតូ និងរថយន្តនិង រងរបួសបាក់ភ្លៅស្ដាំ(ធ្ងន់)២នាក់(ស្រីម្នាក់និងប្រុសម្នាក់ )។

បច្ចុប្បន្ន ជនរងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

រីឯវត្ថុតាងម៉ូតូ និងរថយន្តយកទៅ រក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕ ដោយ៖ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print