អង្គការសហប្រជាជាតិនៅថ្ងៃទី ១០ ខែកក្កដានេះបានប្រកាស លើកលែងទណ្ឌកម្មដល់ គម្រោង ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង។ សកម្មភាពខាងលើកើតឡើងចំពេលដែលកូរ៉េខាងជើង កំពុងប្រឈមកង្វះស្បៀងអាហារ ។
ការសម្រេចខាងលើនិងជួយដល់កូរ៉េខាងជើង អាចទិញសម្ភារៈសម្រាប់វិស័យកសិកម្ម ដើម្បីសាងសង់រោងចក្រ ម៉ាស៊ីនកិនស្រូវ ពោធ សណ្តែក ដល់បណ្តាលខេត្តនៅភាគខាងត្បូង មាន ខេត្តPyonganខាងត្បូង ខេត្ត Pyonganខាងជើង ខេត្តHwanghae ជាដើម។ ជាមួយគ្នានេះ ក៏បានលើកលែងទណ្ឌកម្មដល់ ផលិតផលនាំចូលដូចជាថ្នាំសម្លាប់សត្វល្អិត ម៉ាស៊ីនបូបទឹក ជីកសិកម្ម។ ការលើកលែងទណ្ឌកម្មខាងលើនេះ មានរហូតដល់ថ្ងៃទី៦ខែមករាឆ្នាំ២០២១។
រាល់សកម្មភាពមនុស្សធម៌នៅកូរ៉េខាងជើង មិនស្ថិតនៅក្នុងការដាក់ទណ្ឌកម្មនោះឡើយ។ ផ្ទុយទៅវិញ រាល់ទំនិញសម្ភារៈ ដែលត្រូវដឹកជញ្ជូនទៅកូរ៉េខាងជើង ត្រូវជួបផលលំបាកដោយសារតែទណ្ឌកម្ម ។ ប៉ុន្តែពេលនេះអង្គការសហប្រជាជាតិបានសម្រេចលើកលែងទណ្ឌកម្មដល់ គម្រោងមនុស្សធម៌ទាំងឡាយនៅកូរ៉េខាងជើង ។
រយៈពេលចុងក្រោយនេះកូរ៉េខាងជើង បានបង្ហាញពីសកម្មភាព ទំនាក់ទំនងល្អ ដោយបញ្ឈប់រាល់ការប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែនកូរ៉េទាំងពីរ។ ហើយទីក្រុងព្យុងយ៉ាងបានផ្អាកសកម្មភាព បង្កឲ្យមានភាពតានតឹងផងដែរ៕