ភ្នំពេញ៖ លោក គឹម ទូច រដ្ឋលេខធិការ និងជាប្រធានគណៈកម្មការសាងសង់ តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស បានអញ្ជេីញចុះត្រួតពិនិត្យជាក់ស្តែងនូវការដ្ឋានសាងសង់ទីស្តីការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងដំណាក់កាលបុកខួងគ្រឹះត្រូវបានបញ្ចប់ ក្នុងន័យ ដេីម្បីធ្វេីការវាយតម្លៃ ក៏ដូចជាធ្វើការណែនាំដល់ក្រុមជាង និងធ្វេីរបាយការណ៌ជូនឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ។
ឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែងក្នុងឱកាសនេះ ក៏ដូចស្តាប់ការពន្យល់បកស្រាយនានាពីវិស្វករតំណាងក្រុមហ៊ុនសាងសង់ឃេីញថា៖ដំណាក់កាលនេះ ក្រុមហ៊ុនបានស្វាហាប់ក្នុងការសាងសង់អាគារថ្មីនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ហើយបានអនុវត្តត្រឹមត្រូវទៅតាមកិច្ចសន្យា និងគោរពទៅតាមស្តង់ដារគុណភាព។តាមរយៈ ការចុះត្រួតពិនិត្យជាក់ស្តែងនេះ លោករដ្ឋលេខាធិការ គឹម ទូច ក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុនសាងសង់ចំពោះការជីកលុង បង្កេីតជាជម្រាលដី សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងការបាក់ដី ដែលនាំឲ្យមានការហូរទឹកចូលការដ្ឋាន ក្នុងករណីមានភ្លៀងច្រេីន រឺភ្លៀងច្រេីនថ្ងៃជាប់គ្នា ។ ម៉្យាងទៀតការគាស់ជីកលុងនេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ផងដែរ ដែលអាចឲ្យប៉ះពាល់ដល់គ្រឺះសំណង់អគារចាស់ដែលនៅជាប់នោះ ។ លោករដ្ឋលេខាធិការ លើកឡើងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីដែលកំពុងធ្វើការសាងសង់ ហើយមានកម្ពស់១៨ជាន់នេះ គឺជាការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនក្រសួងទៅតាមសំណេីររបស់លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ្របសិទ្ធ ក្នុងទស្សន:វែងឆ្ងាយមួយ ដេីម្បីឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួង មានកន្លែងធ្វេីការកាន់តែសមរម្យឡើងជាពិសេស ឆ្លេីយតបបានទៅនឹងបន្ទុកការងារថ្មីៗបន្ថែមទៀតរបស់ក្រសួង ទាំងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ដែលកិច្ចការងារ និងរបរអាជីវកម្មទាំងអស់នេះ ត្រូវប្រេីបច្ចេកវិទ្យាជាន់ខ្ពស់ បែបវ័យឆ្លាតទាំងអស់។
សូមបញ្ជាក់ថា៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីដែលមានកម្ពស់១៨ជាន់នេះ មានបណ្តោយប្រវែង៤៧ ម៉ែត្រ និងទទឹង២៤ម៉ែត្រ មានចំណតរថយន្តចំនួន០៤ជាន់ ដោយប្រើជណ្តើរយន្តបច្ចេកវិទ្យាខ្ពស់ចុងក្រោយ ក្នុងការអូសទាញរថយន្តពីជាន់ខាងក្រោមទៅជាន់ខាងលើនីមួយប្រកបដោយសុវត្តិភាពខ្ពស់ ហើយក៏ជាកន្លែងធ្វេីការមួយដ៏សមរម្យផងដែរសម្រាប់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ _អង្គភាពក្រោមចំណុះ ដែលបច្ចុប្បន្នមានលក្ខណៈតូចចង្អៀតនៅឡើយ។ លោករដ្ឋលេខាធិការ គឹម ទូច បន្តថា ក្រសួងថ្មីនេះ មានសាលប្រជុំតូចធំ ជាច្រើនបន្ទាប់ដាច់ដោយឡែកៗពីគ្នា ដោយធ្វើការបំពាក់ដោយបច្ចេកវិទ្យាទំនើបទាន់សម័យនាពេលបច្ចុប្បន្ន ក្នុងនោះ ក៏មានសាលប្រជុំធំជាលក្ខណ: Video Conference បំពាក់ដោយគ្រឿងបរិក្ខាអេឡិចត្រូនិក បែបទំនេីប និងភ្ជាប់ដោយកាំមេរ៉ាសុវត្ថភាពគ្រប់ទីតាំងជាដេីម ។គិតរហូតមកទល់ និងថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០ អាគារថ្មីនេះ បានចំណាយពេលក្នុងការសាងសង់អស់ប្រមាណជាង៣០ ខែ មកហើយ បន្ទាប់ពីបានធ្វើការរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសីលាបុកគ្រឹះបេីកការដ្ឋានសាងសង់ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋន្ត្រី ចម ប្រសិទ្ធ ទេសរដ្ធមន្រ្តី រដ្ធមន្រី្តក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ កន្លងមក៕
ដោយ៖ សិលា