រុស្ស៊ី៖ អាមេរិកប្រឆាំងចិន ដោយប្រើប្រាស់“ វិធីសាស្ត្រកខ្វក់”

ចែករំលែក៖

ប្រទេសរុស្សុី៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាន ដកស្រង់សំដីរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov នៅថ្ងៃទី១០ ​ខែកក្កដា បានប្រកាសថា រុស្ស៊ី នឹងមិនបោះបង់​តួនាទីជា អាជ្ញាកណ្តាលក្នុងការផ្សះផ្សារ​ វិវាទរវាងអាមេរិក​ និងចិននោះឡើយ។
លោក Sergei Lavrov បានលើកឡើងនៅក្នុងវេទិការអន្តរជាតិ​“Primakov Readings-2020”ថាយើង នឹងដើរតួនាទី ជួយផ្សះផ្សា វិវាទ ក៏ដូចជាវាយតម្លៃស្ថានភាព ឲ្យបានច្បាស់​។ ប្រសិនបើសហគមន៍អន្តរជាតិ​មានទំនុកចិត្តលើរុស្ស៊ីនោះ យើងនឹងខិតខំអស់ពី សមត្ថភាព​ ដោយមិនមានការលម្អៀង។
ជាមួយគ្នានេះដែរ​ សារព័ត៌មាន​​ Sputnik ​របស់រុស្ស៊ី​បានផ្សាយថា​ ប្រមុខការបរទេស​អាមេរិក​បានលើកឡើងថា «អាមេរិកកំពុងតែធ្វើសង្គ្រាមប្រឆាំង​ចិន ដោយវិធីសាស្ត្រកខ្វក់។
អាមេរិក​ ព្រមាន ដាក់ទណ្ឌកម្មចិន ចោទប្រកាន់ ប្រទេសនេះបំពានសិទ្ធិមនុស្ស ​នៅតំបន់ទីបេ និងស៊ីនជាំង​។ នៅពេលនេះ​ដែរ​អាមេរិកបានចាត់ទុក​ថាច្បាប់សន្តិសុខថ្មីនៅហុងកុងគឺដើម្បីលុបចោលសិទ្ធគ្រប់គ្រងស្វ័យភាពនៅទីនោះ។
ចំណែករដ្ឋាភិបាល ទីក្រុងប៉េកាំងវិញ បានច្រានចោលរាល់ការចោទប្រកាន់ របស់អាមេរិក ហើយបានស្នើដល់អាមេរិក​មិនត្រូវជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងរបស់ចិន ។
ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយ​និងបណ្តាញសង្គម​នៅចិន បាន ចោទប្រកាន់​ថា អាមេរិក ទើបជាអ្នករំលោភបំពានសិទ្ធិមនុស្សយ៉ាងពិតប្រាកដ ក្នុងនោះមាន​សកម្មភាពសង្គត់ករបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់ បង្កឲ្យមានបាតុកម្មនៅទូទាំងអាមេរិក និងជុំវិញពិភពលោក ប្រឆាំងការរើសអើងជាតិសាស៍៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print