ប្រទេសរុស្សុី៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាន ដកស្រង់សំដីរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov នៅថ្ងៃទី១០ ខែកក្កដា បានប្រកាសថា រុស្ស៊ី នឹងមិនបោះបង់តួនាទីជា អាជ្ញាកណ្តាលក្នុងការផ្សះផ្សារ វិវាទរវាងអាមេរិក និងចិននោះឡើយ។
លោក Sergei Lavrov បានលើកឡើងនៅក្នុងវេទិការអន្តរជាតិ“Primakov Readings-2020”ថាយើង នឹងដើរតួនាទី ជួយផ្សះផ្សា វិវាទ ក៏ដូចជាវាយតម្លៃស្ថានភាព ឲ្យបានច្បាស់។ ប្រសិនបើសហគមន៍អន្តរជាតិមានទំនុកចិត្តលើរុស្ស៊ីនោះ យើងនឹងខិតខំអស់ពី សមត្ថភាព ដោយមិនមានការលម្អៀង។
ជាមួយគ្នានេះដែរ សារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយថា ប្រមុខការបរទេសអាមេរិកបានលើកឡើងថា «អាមេរិកកំពុងតែធ្វើសង្គ្រាមប្រឆាំងចិន ដោយវិធីសាស្ត្រកខ្វក់។
អាមេរិក ព្រមាន ដាក់ទណ្ឌកម្មចិន ចោទប្រកាន់ ប្រទេសនេះបំពានសិទ្ធិមនុស្ស នៅតំបន់ទីបេ និងស៊ីនជាំង។ នៅពេលនេះដែរអាមេរិកបានចាត់ទុកថាច្បាប់សន្តិសុខថ្មីនៅហុងកុងគឺដើម្បីលុបចោលសិទ្ធគ្រប់គ្រងស្វ័យភាពនៅទីនោះ។
ចំណែករដ្ឋាភិបាល ទីក្រុងប៉េកាំងវិញ បានច្រានចោលរាល់ការចោទប្រកាន់ របស់អាមេរិក ហើយបានស្នើដល់អាមេរិកមិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ។
ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គមនៅចិន បាន ចោទប្រកាន់ថា អាមេរិក ទើបជាអ្នករំលោភបំពានសិទ្ធិមនុស្សយ៉ាងពិតប្រាកដ ក្នុងនោះមានសកម្មភាពសង្គត់ករបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់ បង្កឲ្យមានបាតុកម្មនៅទូទាំងអាមេរិក និងជុំវិញពិភពលោក ប្រឆាំងការរើសអើងជាតិសាស៍៕
ដោយ៖ ធី រីណា