ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលខណៈដែលអ្នកទាំពីជិះម៉ូតូក្នុងល្បឿនលឿនហើក៍ចាប់ហ្វាំងដួលខ្លួនឯងសង្ស័យស្រវឹង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣:៥០នាទីយប់ថ្ងៃទី ២៧ខែមករា ឆ្នាំ ២០១៦ នៅតាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័តមានពីអ្នកឃើញហេតុការណ៍ផ្ទាល់បានអោយដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ពណ័ខ្មៅសេរីឆ្នាំ២០១៣ពាក់ស្លាកលេខ ភ្នំពេញ 1BV 6265 ដោយជិះគ្នាពីរនាក់ក្នុងស្ថានភាពស្រវឹងជោគជាំ បើកក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿុនលឿនដូចហោះលុះមកដល់ចំនុចកើតហេតុក៍រ៉េចង្កូតធ្លាក់ផ្លូវមកខាងស្ដាំបន្តិចហើយអ្នកបើកបរបានចាប់ហ្វាំងក៍រអិលបណ្ដាលអោយដួលងរបួសធ្ងន់បែកមុខមាត់ម្នាក់និងម្នាក់ទៀតរងរបួសស្រាលតែម្តង។ ភ្លាមៗនោះគេឃើញមានរថយន្តសង្គ្រោះឯកជនបានមកដល់ចំនុចកើតហេតុហើយបានបញ្ជូនជនរងគ្រោះទាំងពីរទៅកាន់មន្ទីរពេទ្យឯកជនដើម្បីព្យាបាលចំណែកម៉ូតូត្រូវបានជនរងគ្រោះទូរសព្ទ័ហៅសាច់ញាតិ្តមកទទួលយកទៅផ្ទះវិញទៅ៕ តុង សីហា