ខេត្តបាត់ដំបង៖ សង្ឃបរាជិកមួយអង្គដែលសេពមេថុនធម្មទៅលើកុមារីនោះត្រូវមន្ទីរធម្មការ និងនគរបាលប្រឆាំងប្រឆាំងការជួញដូរមនុស្ស និងនគរបាល មន្ត្រីស្រុកសំពៅលូនផងដែរចាប់ផ្សិក ហើយបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីបន្តនីតិវិធីកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា សង្ឃទ្រុស្តសីលខាងលើនេះនេះឈ្មោះ ឱ ថន ហៅ ឡុញ អាយុ ៦៨ ឆ្នាំ បួសនិងស្នាក់អាស្រ័យនៅវត្តចំការតាប៊ុន ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ឈ្មោះ ឱ ថន ហៅ ឡុញនេះមានជាប់ពាក់ពន្ធករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទី៦, ទី៨ និងទី៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចវត្តចំការតាប៊ុននោះតែម្តង ៕
...