រថយន្តក្រឡុកស៊ីម៉ងត៍បុករថយន្តហ្វដបណ្ដាលឲ្យធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងថ្មនិងដើមឈើមួយដើមរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបានបុកជាមួយរថយន្តហ្វដរ៉េនជើរដែលបើកបរបញ្រ្ចាសទិសដៅគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តហ្វដរ៉េនជើររេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងថ្មនិងដើមឈើមួយដើមបាក់រាបដល់ដី។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងចូលវត្តពោធិ៍វ័ន ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ5A-1483បើកពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហ្វដរ៉េនជើរពណ៌សពាក់ស្លាកលេខភ្នំពេញ2BI-3994ដែលធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តហ្វដរ៉េនជើរជ្រុលទៅមុខប្រមាណជាង៥០ម៉ែត្ររេចង្កូតមកខាងឆ្វេងដៃធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្ដាលឲ្យបាក់ជាពីរនិងបុកដើមឈើមួយដើមទៀតបាក់រាបដល់ដី។ចំណែករថយន្តដាច់កង់មុខខាងឆ្វេងចេញពីតួរថយន្តទៅបោកផ្ទប់ជាប់ជាមួយនឹងបង្គោលភ្លើងថ្មទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

...

ដោយ​សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print