គុណម៉ែជួយ!! បេីករថយន្តយ៉ាងលឿនដូចហោះទៅបុករបាំងថ្មចែកទ្រូងផ្លូវក្រឡាប់ជាច្រើនជុំ​ ឯមនុស្សរបួសស្រាល

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងយ៉ាងលឿនដូចហោះជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះបណ្ដាលឲ្យបាក់អស់មួយកង់​ ឯរថយន្តក្រឡាប់ជាច្រើនជុំរងការខូចខាតស្ទើរទាំងស្រុង​ ចំណែកអ្នកបើកបររងរបួសស្រាល​ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង២​និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡា ពណ៌ស្ករ​ ពាក់ស្លាកលេខភ្នំពេញ2AF-3851​ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩​ ដោយមានទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ​ លុះមកដល់ចំណុចកែងនឹងផ្លូវលេខ៥២៨ ក៏ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់១កង់ខ្ទាតមកកណ្ដាលផ្លូវ​ ចំណែករថយន្តបង្កបានក្រឡាប់ជាច្រើនជុំផ្ងារជើងឡើងលើ​ ហេីយត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុជួយលើករថយន្តក្រឡាប់មកវិញ។​ រីឯអ្នកបេីកបររងរបួសស្រាលនិងបានឡើងជិះឡំប្រឺតា រួចប្រាប់សមត្ថកិច្ចថាសុំទៅព្យាបាលរបួស​សិន ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយគ្នាជាក្រោយ​ ៕​

...

ដោយ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print