ប្រធានាធិបតីអុីរ៉ង់ លោក Hassan Rouhani បានចេញបញ្ជារ ហាមប្រាមរៀបចំ ព្រិត្តិការណ៍ ពិធីជប់លៀងផ្សេងៗ ក្នុងនោះមានទាំងពិធីរៀបការផងដែរ។ គោលដៅរបស់ប្រធានាធិបតីអ៊ីរ៉ង់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ជាថ្មី។
លោកHassan Rouhani បានបញ្ជាក់ថា «យើងត្រូវតែហាមប្រាម រៀបចំពិធីជួបជុះគ្នាផ្សេងៗ ដែលមានមនុស្សចូលរួមច្រើនក្នុងនោះមានទាំងពីធីរៀបការ ផងដែរដើម្បីទបស់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ជាលើកទីពីរ»។
ប្រធានាធិបតីអុីរ៉ង់បញ្ជាក់ទៀតថា បច្ចុប្បន្នមិនមែនជាពេលវេលាដែលត្រូវជួបជុំគ្នានោះឡើយ សូម្បី
តែ ការប្រឡងមហាវិទ្យាល័យក៏ត្រូវផ្អាកផងដែរ។ ជាមួយគ្នានេះដែរ ស្នងការប៉ូលិសអុីរ៉ង់បានប្រកាស បិទទ្វារទាំងអស់ នៅទីតាំង ជួបជុំគ្នា ក្នុងនោះមានទាំងពិធីរៀបការ រហូតដល់មានសេចក្តីជូនដំណឹងថ្មី។
កាលពីថ្ងៃទី១១ខែកក្កដា អុីរ៉ង់ មានចំនួនអ្នកស្លាប់ដោយកូវីដ១៩ កើនឡើងដល់១៨៨នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងប្រទេសនេះកើនឡើងដល់ ១២.៦៣៥ នាក់។ ចំណែកអ្នកឆ្លងកូវីដ១៩វីញ មានរហូតដល់ទៅ255.117 នាក់ ៕
ដោយ៖ធីរីណា