មហាសេដ្ឋី Bill Gates៖ ល្បឿននៃការរាតត្បាតជំងឺឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិក មានករណីឆ្លងកើនឡើងជាង ៣ លានករណី គឺ​អាក្រក់ជាងអ្វីដែលគាត់រំពឹងទុក

ចែករំលែក៖

អន្តរជាតិ៖ មហាសេដ្ឋី Bill Gates បាននិយាយថា « មនុស្សមួយចំនួននៅសហរដ្ឋអាមេរិក កំពុងព្រងើយកន្តើយនឹងការរីករាលដាលនៃវីរុសCovid-19 ខណៈករណីឆ្លងកើនឡើងជាង លានករណី » ។ដោយលោក បញ្ជាក់ថា ដោយសារឥរិយាបថ និងការទាក់ទងរបស់សហរដ្ឋអាមេរិក មិនដំណើរការល្អ ធ្វើឲ្យការរីករាលដាលកាន់តែខ្លាំងឡើងៗ ដែលគាត់រំពឹងទុកទៅទៀត ហើយវាគឺជារឿងអាម៉ាស់ណាស់។ការបញ្ជាក់បែបនេះ ខណៈមហាសេដ្ឋីរូបនោះ បាននិយាយនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ CNN កាលពីពេលថ្មីៗនេះ

មហាសេដ្ឋី Bill Gates បានមានប្រសាសន៍ទៀតថា មនុស្សមួយចំនួនមានហេតុផលផ្សេងទៀត ដែលសហរដ្ឋអាមេរិកត្រូវបានវាយប្រហារដោយខ្លាំងបំផុតនៃវីរុសនោះគឺ ប្រជាជនមិនមានឆន្ទៈក្នុងការធ្វើតាមការណែនាំ និងអំពាវនាវក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ដូចជា៖ ការពាក់ម៉ាស់ និងការដាក់ដោយឡែក។ លោកបានបន្តថា មនុស្សមួយចំនួននៅសហរដ្ឋអាមេរិកកំពុងព្រងើយកន្តើយចំពោះការរីករាលដាលនៃជំងឺនេះ ដោយពួកគេយល់ថាវាជារឿងនយោបាយទៅវិញ ខណៈប្រធានាធិបតីដូណាល់ត្រាំត្រូវបានគេចោទប្រកាន់ថាធ្វើនយោបាយលើការពាក់ម៉ាសមុខ។

ឧទាហរណ៍គាត់មិនពាក់ខ្លួនឯងហើយ នៅមុនពេលយុទ្ធនាការឃោសនាបោះឆ្នោតក្នុងផ្ទះរបស់គាត់នៅ Tulsa កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ហើយគាត់បាននិយាយថា ប្រជាជនគួរតែធ្វើអ្វីដែលពួកគេចង់បាន (អំពីរឿងពាក់ម៉ាស់) បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden បាននិយាយថា ប្រសិនបើត្រូវខ្លួនបានជាប់ឆ្នោតលោកនឹងធ្វើការដាក់ការពាក់ម៉ាស់ជារឿងចាំបាច់។

ដោយឡែកសហស្ថាបនិកក្រុមហ៊ុន Microsoft បាននិយាយអំពីការគំរាមកំហែងនៃជំងឺរាតត្បាតអស់ជាច្រើនឆ្នាំមកហើយ ដោយនៅលើវេទិការ TED Talk ឆ្នាំ២០១៥ ដោយលោកបាននិយាយថា៖ « យើងមិនទាន់ត្រៀមខ្លួនសម្រាប់ការរីករាលដាលបន្ទាប់ទេ » តាមពិតទៅលោក Gates នៅតែខកចិត្តចិត្តយ៉ាងខ្លាំងចំពោះការឆ្លើតបរបស់សហរដ្ឋអាមេរិក ចំពោះការរាតត្បាតរាតត្បាតនាពេលបច្ចុប្បន្នដោយលើកឡើងពីកង្វះខាតក្នុងការណែនាំ និងការសម្របសម្រួលរបស់ថ្នាក់ដឹកនាំ។

ជាមួយគ្នានេះនៅពេលដែលរដ្ឋនានាបើកដំណើរការឡើងវិញ ប្រជាជនមិនមានឆន្ទៈក្នុងការស្នាក់នៅក្នុងផ្ទះដាច់ពីគ្នា និងពាក់ម៉ាស់មុខទេ។ហើយមនុស្សដែលមិនត្រូវបានប៉ះពាល់ភ្លាមៗដោយ Covid-19 ស្គាល់នរណាម្នាក់ដែលមានផ្ទុកវីរុសប្រហែលជាមិនយល់ពីភាពធ្ងន់ធ្ងរនៃស្ថានភាពនេះទេ។

លោក Gates បានបញ្ជាក់ថា៖ « វាហាក់ដូចជាមនុស្សមានឆន្ទៈក្នុងការបិទទ្វារម្តងហើយក្នុងរយៈពេលជាក់លាក់ណាមួយ » លើសពីនេះលោកបានលើកឡើងថា សហរដ្ឋអាមេរិក ខុសពីប្រទេសកូរ៉េខាងត្បូង អាឡឺម៉ង់ និងអូស្រ្តាលីដែលបានទទួលជោគជ័យក្នុងការទប់ស្កាត់វីរុស Covid-19 ជាមួយនឹងការទំនាក់ទំនងល្អ និងការដាក់ឲ្យនៅដាច់ឆ្ងាយនៅពេលដែលមនុស្សឆ្លង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print