អង្គការWHO៖ COVID-19 អាចសាយភាយតាមបរិយាកាស បន្ទាប់ពីអ្នកវិទ្យាសាស្ត្រជាង ២០០នាក់ ស្នើឲ្យផ្លាស់ប្តូរការណែនាំរបស់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ អង្គការសុខភាពពិភពលោក WHO បានមើលឡើងវិញ និងទទួលស្គាល់ពីលទ្ធភាពនៃការសាយភាយលើអាកាសនៃជំងឺបន្ទាប់ពីអ្នកវិទ្យាសាស្ត្រ២នាក់ ក្នុងចំណោមអ្នកវិទ្យាសាស្រ្តជាង ២០០នាក់ ដែលមកពីប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិក បានបង្ហោះលិខិតបើកចំហមួយទៅក្នុងទិនានុប្បវត្តិ Clinical Infectious Diseases ដោយបានសរសេរចំណងជើងថា៖ «វាដល់ពេលដែលត្រូវនិយាយពីការចម្លងក្នុងអាកាសនៃជំងឺ COVID-19»

យោងតាមលិខិតរបស់អ្នកស្រាវជ្រាវទាំង ២នាក់ខាងលើនេះ រួមជាមួយអ្នកវិទ្យាសាស្ដ្រជាង ២០០ នាក់ផ្សេងទៀត បានអំពាវនាវដល់អាជ្ញាធរជាតិនិងអន្តរជាតិ រួមទាំងអង្គការសុខភាពពិភពលោក សូមអនុម័តនូវវិធានការណ៍ការពារតឹងរឹងជាងនេះ ដោយមើលឡើងវិញនូវអនុសាសន៍ចាស់របស់ខ្លួន

គួររំលឹកផងដែរថា កន្លងមកWHO ធ្លាប់បានច្រានចោលនូវលទ្ធភាពដែលថា មេរោគ COVID-19 ត្រូវបានរីករាលដាលនៅលើអាកាសលើកលែងតែករណីវេជ្ជសាស្ត្រមួយចំនួន។ ប៉ុន្តែពេលនេះអង្គការសុខភាពពិភពលោកបានយល់ស្របថា នៅក្នុងភោជនីយដ្ឋាន សកម្មភាពសិល្បៈ និងថ្នាក់កាយសម្បទា វីរុសនៃជំងឺ COVID-19 អាចត្រូវបានរីករាលដាលនៅលើអាកាស។

អង្គការWHO បានបញ្ជាក់ថា «ការរាលដាលនៅក្នុងអាកាសជាពិសេសនៅក្នុងទីតាំងដូចជាកន្លែងមានមនុស្សកកកុញ និងមានខ្យល់ចេញចូលមិនគ្រប់គ្រាន់ ក្នុងរយៈពេលដ៏យូរជាមួយអ្នកដែលឆ្លងមេរោគ មិនអាចត្រូវមើលរំលងនោះឡើយ» ក្រុមមន្រ្តីក៏បានចង្អុលបង្ហាញផងដែរថា មធ្យោបាយចម្លងផ្សេងទៀតដូចជាប៉ះ ឬទំនាក់ទំនងជិតស្និទ្ធរវាងមនុស្សក្នុងបន្ទប់ (indoor) ក៏ប្រហែលជាអាចបង្កការចម្លងផងដែរ។ អង្គការមួយនេះ ក៏បានទទួលស្គាល់ពីការឆ្លងរវាងអ្នកមិនចេញរោគសញ្ញាទៅកាន់អ្នកផ្សេងផងដែរ ដែលចំណុចនេះ WHO មិនបានខ្វល់ខ្វាយយូរមកហើយ។

សូមជម្រាបថា WHO បាននិយាយម្តងហើយម្តងទៀតថា ការចម្លងបែបនេះគឺកម្រណាស់ ទោះបីមានការយល់ស្របកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោកថា ការរាលដាលពីអ្នកមិនចេញរោគសញ្ញាគឺជាបញ្ហាសំខាន់ក៏ដោយ។ ដោយWHO បានសង្កត់ធ្ងន់ថា ការឆ្លងរាលដាលភាគច្រើនគឺតាមរយៈដំណក់ពីអ្នកឆ្លងមេរោគដែលក្អក ​​ឬកណ្តាស់ប៉ុន្តែបានបន្ថែមថា មនុស្សដែលគ្មានរោគសញ្ញាក៏មានសមត្ថភាពចម្លងជំងឺនេះដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print