ទីក្រុងប៉េកាំង​កាត់បន្ថយការរឹតត្បិត ក្រោយមិនមានករណីឆ្លងកូ​វីដ​-១៩ថ្មី

ចែករំលែក៖

តំបន់ដែល​ប្រឈមការឆ្លងកូវីដ​-១៩​ច្រើននៅទីក្រុងប៉េកាំង​ពេលនេះ​មិនមានអ្នកឆ្លងថ្មីទៀតឡើយជាច្រើនថ្ងៃកន្លងមក​ ធ្វើឲ្យរដ្ឋាភិបាលសម្រេច​ កាត់បន្ថយការរឹតត្បិត​។
ក្រោយរយៈពេល​៥ថ្ងៃជាប់គ្នាដែលមិនមានករណីឆ្លងកូវីដ-១៩ មន្ត្រីក្នុងតំបន់បានសម្រេច​កាត់បន្ថយការរឹតត្បិតតាំងពីយប់ថ្ងៃទី​១១ខែកក្កដាមក។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានសម្រេច​​ឲ្យពលរដ្ឋ​មានសេរីភាពឡើងវិញ​ក្រោយពីមិនមានបញ្ហាប្រឈមមុខខ្លាំង​។
កាលពី​១សប្តាហ៍កន្លងមក​ មន្ត្រីទីក្រុងប៉េកាំង​បានបិទតំបន់ជាច្រើន​ដូចជាការកាត់បន្ថយការធ្វើដំណើរ​​ជាដើមដើម្បីទប់ស្កាត់ការឆ្លងកូវីដ​១៩ ប៉ុន្តែពេលនេះពលរដ្ឋ​អាចធ្វើដំណើរបានដោយសេរីហើយ។ សូមបញ្ជាក់ផងដែរថា នៅទីក្រុងប៉េកាំង​មាន​១២តំបន់ដែលប្រឈមការឆ្លងត្រូវបិទទ្វារ​នាពេលកន្លងមក។
តាមការប្រកាសថ្មីបំផុត​របស់គណៈកម្មការសុខាភិបាល​ទីក្រុងប៉េកាំង​បានបញ្ជាក់ថា ចំនួនអ្នកឆ្លង​ នៅទីក្រុងប៉េកាំង​តាំងពីថ្ងៃទី​១១ខែមិថុនាមកទល់ពេលនេះ​​មាន​៣៣៥នាក់​​។
មន្ត្រីឯកទេសស្តីពីជំងឺឆ្លងចិនបានឲ្យដឹងថា ​កម្រិតនៃការប្រកាសអាសន្ននឹងត្រូវ​លុបចោល ក្នុងរយៈពេល​៧ទៅ១០​ថ្ងៃខាងមុខ ទៀត ។ នៅពេលនេះ​រាល់សកម្មភាព​សង្គមនានាអាចនឹងត្រូវបានតភ្ជាប់វិញ​ហើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print