សង្គ្រាម បច្ចេកវិទ្យា កំពុងតែផ្ទុះឡើងរវាង មហាអំណាចអាមេរិក ចិន

ចែករំលែក៖

បណ្តាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់​​ និងកំពុងអភិវឌ្ឍន៍​ត្រូវបានអូសទាញចូលក្នុងសង្គ្រាម បច្ចេកវិទ្យារវាងអាមេរិក​និងចិន​ បង្ខំឲ្យប្រទេសទាំងនោះ​ត្រូវតែជ្រើសរើស បក្ខពួកដើម្បីភាពស្ថិតស្ថេររបស់ខ្លួន។
ពេលនេះ​ TikTok គឺជា ស្ថាប័នរងគ្រោះថ្មីនៅក្នុងសង្គ្រាមបច្ចេកវិទ្យា។ បណ្តាញប្រើប្រាស់TikTokគឺជារបស់ក្រុមហ៊ុនចិន​ប៉ុន្តែ ប្រធានប្រតិបត្តិគឺជាជនជាតិអាមេរិក​។ ការវាយប្រហារទៅលើTikTok ធ្ងន់បំផុត​ គឺកាលពីខែមុន​​ដែលឥណ្ឌា បានសម្រេច​ហាមប្រាម ហើយពលរដ្ឋឥណ្ឌាឈប់ប្រើប្រាស់ បណ្តាញកម្សាន្តTikTok ក្រោយ​មានការប៉ះទង្គិចគ្នានៅព្រំដែន បណ្តាលឲ្យ ទាហានឥណ្ឌា​២០នាក់ស្លាប់។ បន្ទាប់មក​អាមេរិក បិទTikTok ដោយសារតែគំរាមកំហែងដល់សន្តិសុខជាតិ​​។ ការបិទTikTok​ជាការសងសឹក​ដល់ ចិនដែលបានអនុម័តច្បាប់សន្តិសុខនៅហុងកុង​។
សង្គ្រាម​បច្ចុប្បន្នរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរបានបង្ហាញយ៉ាងច្បាស់ពីបញ្ហាខាងលើ​។ អាមេរិក​ចិន​កំពុងតែប្រជែងគ្នា ក្នុងវិស័យបច្ចេកវិទ្យា តាំងពីបណ្តាញ​សេវាអត់ខ្សែជំនន់ទី​៥ ​ 5G ​ រហូតដល់បច្ចេកវិទ្យាផ្សេងទៀត​ជាច្រើន​…ទាំងអវកាសផងដែរ​។
សង្គ្រាមរវាងមហាអំណាចទាំងពីរ លើវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា​ បានបង្ខំឲ្យប្រទេសនៅជុំវិញពិភពលោក ត្រូវតែសម្រេចជ្រើសរើស បក្ខពួក​ដើម្បីអភិវឌ្ឍន៍ខ្លួនទៅមុខ។ ជាក់ស្តែង ក្រុមហ៊ុន ហួវៃ ប្រទេសខ្លះក៏ដើរតាមអាមេរិក ​ចំណែកប្រទេសខ្លះទៀតក៏ដើរតាមចិន​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print