ក្រសួងមហាផ្ទៃ បញ្ជាក់ពីឆន្ទះ ពិនិត្យជនអន្តោប្រវេសន៍ដែលចូលកម្ពុជាដោយ ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបង្ហាញឆន្ទៈថាជា ទិសដៅទៅមុខ ក្រសួងនឹងបន្តយកចិត្តទុកដាក់ដឹកនាំ អង្គភាពជំនាញនៅក្រោម ឱវាទរបស់ខ្លួនដើម្បីគ្រប់គ្រង បង្ការ ទប់ស្កាត់ និងបណ្តេញចេញឲ្យទាន់ពេលវេលា ចំពោះជនបរទេសដែលជ្រៀតចូល កម្ពុជាដោយខុសទៅនឹងច្បាប់ស្តីពីអន្តោ ប្រវេសន៍ ។ នេះបើយោងតាមសេចក្តីប្រកាសមួយស្តីពី ការគ្រប់គ្រង ជនអន្តោប្រវេសន៍នៅកម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។
ក្នុងសេចក្តីប្រកាសនោះ ក្រសួងមហាផ្ទៃ រំលេចថា៖ រដ្ឋាភិបាលកម្ពុជាចាត់ទុក ការគ្រប់គ្រងជនបរទេសជាកិច្ច អាទិភាព ដូច្នេះហើយ ច្បាប់ស្តីពីអន្តោប្រវេសន៍ ក៏ត្រូវបានបង្កើតឡើងកាលពី ឆ្នាំ១៩៩៤ ។

សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់បន្តថា ៖ ផ្តើមពីនោះមក រដ្ឋាភិបាល ដែលមានក្រសួមហាផ្ទៃ ជាសេនាធិការបាន យកចិត្តទុកដាក់កសាងបទដ្ឋានគតិយុត្តិ នានា និងគ្រប់គ្រងការចេញចូល របស់ជន បរទេសតាមច្រកទ្វារព្រំដែន និងគ្រប់គ្រង ការស្នាក់នៅរបស់ពួកគេក្នុងប្រទេសកម្ពុជា។
ដោយពិនិត្យឃើញថាមិនអាចទុកឲ្យបញ្ហា អន្តោប្រវេសន៍បន្ត ស្ថិតនៅជាគ្រោះ ហានិភ័យចំពោះសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍ សេដ្ឋកិច្ចចាប់ពីឆ្នាំ២០១៤មក ក្រសួងមហាផ្ទៃ បានសុំគោលការណ៍ និងទទួលបានការគាំទ្រពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដោះស្រាយកិច្ចការនេះ ប្រកបដោយ ការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវចំពោះ ផលប្រយោជន៍ជាតិ » ។

សូមបញ្ជាក់ថា៖ លទ្ធផលនៃការធ្វើជំរឿន ដែលផ្សព្វផ្សាយ កាលពីពាក់កណ្តាលឆ្នាំ ២០១៩ បង្ហាញថា ជនអន្តោប្រវេសន៍នៅ ទូទាំងប្រទេសកម្ពុជា មាន ៨៩៧៨៦ នាក់ ស្មើ(១១ជនជាតិ ) ។ តាមរយៈនៃការខិតខំរបស់សមត្ថកិច្ច ឃើញថា ការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ ក៏បានបណ្តេញចេញពីកម្ពុជា ទៅតាមនីតិវិធីផ្លូវច្បាប់អន្តោប្រវេសន៍៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print