តំបន់ដែលប្រឈមការឆ្លងកូវីដ-១៩ច្រើននៅទីក្រុងប៉េកាំងពេលនេះមិនមានអ្នកឆ្លងថ្មីទៀតឡើយជាច្រើនថ្ងៃកន្លងមក ធ្វើឲ្យរដ្ឋាភិបាលសម្រេច កាត់បន្ថយការរឹតត្បិត។
ក្រោយរយៈពេល៥ថ្ងៃជាប់គ្នាដែលមិនមានករណីឆ្លងកូវីដ-១៩ មន្ត្រីក្នុងតំបន់បានសម្រេចកាត់បន្ថយការរឹតត្បិតតាំងពីយប់ថ្ងៃទី១១ខែកក្កដាមក។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានសម្រេចឲ្យពលរដ្ឋមានសេរីភាពឡើងវិញក្រោយពីមិនមានបញ្ហាប្រឈមមុខខ្លាំង។
កាលពី១សប្តាហ៍កន្លងមក មន្ត្រីទីក្រុងប៉េកាំងបានបិទតំបន់ជាច្រើនដូចជាការកាត់បន្ថយការធ្វើដំណើរជាដើមដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ប៉ុន្តែពេលនេះពលរដ្ឋអាចធ្វើដំណើរបានដោយសេរីហើយ។ សូមបញ្ជាក់ផងដែរថា នៅទីក្រុងប៉េកាំងមាន១២តំបន់ដែលប្រឈមការឆ្លងត្រូវបិទទ្វារនាពេលកន្លងមក។
តាមការប្រកាសថ្មីបំផុតរបស់គណៈកម្មការសុខាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ថា ចំនួនអ្នកឆ្លង នៅទីក្រុងប៉េកាំងតាំងពីថ្ងៃទី១១ខែមិថុនាមកទល់ពេលនេះមាន៣៣៥នាក់។
មន្ត្រីឯកទេសស្តីពីជំងឺឆ្លងចិនបានឲ្យដឹងថា កម្រិតនៃការប្រកាសអាសន្ននឹងត្រូវលុបចោល ក្នុងរយៈពេល៧ទៅ១០ថ្ងៃខាងមុខ ទៀត ។ នៅពេលនេះរាល់សកម្មភាពសង្គមនានាអាចនឹងត្រូវបានតភ្ជាប់វិញហើយ៕