អាមេរិក៖ យ៉ាងហោចណាស់មានទាហាន២១នាក់ងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ ផ្ទុះឆេះនៅលើនាវាចម្បាំង ដែលចតនៅទីតាំងទាហានជើងទឹកក្នុងទីក្រុង San Diego។
សារព័ត៌មាន CNN បានផ្សាយថា ៖ ឧត្តមនាវី Kreuzberger បានបញ្ជាក់ថា មានទាហាន១៧នាក់ និងជនស៊ីវីល៤នាក់រងរបួស បានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ តែមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។ នាវា ដែលជួបគ្រោះថ្នាក់ខាងលើ ជានាវាវាយឡើងគោគUSS Bonhomme Richard។
ទីបញ្ជាការប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់អាមេរិកបានបញ្ជាក់ថា ៖ កម្លាំងទាហានទាំងអស់ត្រូវបានបញ្ជូនចេញពីនានា ហើយបានធ្វើការសាកសួរ។កម្លាំងពន្លត់អគ្គិភ័យបានឡើងទៅលើនាវា ដើម្បីគ្រប់គ្រងស្ថានភាព ។
លោកColin Stowell ប្រធានក្រុមពន្លត់អគ្គីភ័យទីក្រុង Diego បានបញ្ជាក់ថា ៖ នាវាខាងលើអាចឆាប់ឆេះជាច្រើនថ្ងៃហើយនឹងលិចចូលសមុទ្រ។ មានករណីផ្ទុះពេលនាវឹកចាកចេញពីនានា ។
មកទល់ពេលនេះមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យនាវាUSS Bonhomme Richard ឆាប់ឆេះនៅឡើយទេ។ ប្រភពព័ត៌មានជាបឋមបានបញ្ជាក់ថា៖ អណ្តាតភ្លើងឆាបឆេះចេញពី តំបន់សម្រាប់ផ្ទុះនាវាធុនតូចនៅក្នុងពោះនាវាចម្បាំងខាងលើ។ ក្នុងពេលគ្រោះថ្នាក់មាននាវឹកទាំងអស់នៅលើនាវាតែ១៦០នាក់ប៉ុណ្ណោះ ។ ចំណែកពេលធម្មតាមានជាង១ពាន់នាក់៕
ដោយ៖ ធី រីណា