ភ្នំពេញ៖ អតីតកញ្ញាឯក Miss Universe Cambodia 2018 កញ្ញា រឿនណាត ធ្លាប់បានបង្ហើបពីគម្រោងចេញទៅប្រកួតកម្មវិធីសម្រស់ថ្មីមួយនៅពេលដ៏ខ្លីខាងមុខ។ នាងក៏គ្រោងបើកជំនួញផ្ទាល់ខ្លួនថ្មីមួយផ្ទាលខ្លួនផងដែរ។
ស្រីស្អាត រឿន ណាត ក៏កំពុងសំលឹងមើលកម្មវិធីអន្តរជាតិថ្មី សម្រាប់ការចូលប្រកួតដូចគ្នាដែល ដោយពេលនេះនាងកំពុងសិក្សាលក្ខខណ្ឌរបស់កម្មវិធីចំនួន គឺ Miss International និង Miss Supranational។កញ្ញា រឿន ណាត កញ្ញាឯកចក្រវាលកម្ពុជា២០១៨ បានឲ្យដឹងថា នាងក៏គ្រោងនឹងបើកជំនួញមួយនាពេលឆាប់ៗខាងមុខ ខណៈបច្ចុប្បន្នផលិតផលនោះបាននិងកំពុងធ្វើការសាកល្បងលើគុណភាពផលិតផលឲ្យបានជាក់លាក់មុននាំចូលមកកាន់ទីផ្សារកម្ពុជា។ នាងនៅមិនទាន់បញ្ជាក់នៅឡើយទេថាផលិតផលនោះជាផលិតផលអ្វីឲ្យប្រាកដ គ្រាន់តែថាឆាប់ៗនេះ ទស្សនិកជន អ្នកគាំទ្រច្បាស់ជាបានឃើញជំនួញថ្មីផ្ទាល់ខ្លួន។
គួររំលឹកថាកញ្ញារឿន ណាត ធ្លាប់បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងបន្ទាប់ពី នាងបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យលើការប្រកួត Miss Universe International 2018 នៅប្រទេសថៃ។ ទីផ្សារការងារសិល្បៈរបស់ កញ្ញា រឿន ណាត ផ្ទុះឡើងខ្លាំងគួរឲ្យកត់សម្គាល់ ដោយនាងមានការងាររដឹកជាប់គ្នាដូចកន្ទុយខ្លែង ដូចជាការងារជាតារាម៉ូដែល ការសម្តែង ការថតម៉ូដសម្អាងការ ការថតផ្សព្វផ្សាយផលិតផល ជាដើម៕
ដោយ វឌ្ឍនា